video

ក្រុមយុវជនព្រះសង្ឃ និងសង្គមស៊ីវិល សោកស្តាយដែលអាជ្ញាធររារាំងមិនឱ្យរៀបចំពិធីខួប៤ឆ្នាំនៃការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី

ក្រុមយុវជន ព្រះសង្ឃ និងសង្គមស៊ីវិល សោកស្តាយដែលអាជ្ញាធរខណ្ឌចំការមន រាជធានីភ្នំពេញ បានរារាំងមិនឱ្យរៀបចំពិធីខួប៤ឆ្នាំនៃការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី នៅបរិវេណស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ជាប់ស្តុបបូកគោ រាជធានីភ្នំពេញ នៅថ្ងៃទី ៨ ខែកក្កដានេះ ព្រមទាំងឃាត់ខ្លួនយុវជនម្នាក់ដែលពាក់អាវយឺតមានរូបលោកកែម ឡី ។ នៅព្រឹកនេះ...
video

បទល្មើសចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ បានកម្រើក​ឡើងវិញនៅក្រុង​ព្រះសីហនុ

អ្នកឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គម និងប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បង្ហាញការព្រួយបារម្ភជាថ្មីទៀត ចំពោះបទល្មើសចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ ផ្តើមដោយជនល្មើសជនជាតិចិន ដែលបានកម្រើកឡើងវិញ នាទីប្រជុំជនក្រុងព្រះសីហនុ។ ការព្រួយបារម្ភនេះ បានកើតឡើងបន្ទាប់ពី កាលពីរសៀលថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០ដើមសប្តាហ៍នេះ មានករណីជនជាតិចិនមួយក្រុម បានធ្វើសកម្មភាពចាប់បង្ខំាង និងជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នា ដោយជនល្មើសធ្វើសកម្មភាពនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
video

IDEA TALK៖ រដ្ឋាភិបាលមានផែនការយ៉ាងណាដើម្បីជួយសម្រួលការធ្វើធម្មយាត្រាព្រះសង្ឃ ទៅផ្ទះបណ្ឌិត កែម ឡី?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ស្តីអំពី៖ តើរដ្ឋាភិបាលត្រូវមានផែនការយ៉ាងណាខ្លះក្នុងការជួយសម្រួលដល់ការធ្វើធម្មយាត្រារបស់ព្រះសង្ឃ និងយុជនពីភ្នំពេញទៅផ្ទះរបស់បណ្ឌិត កែម ឡី ក្នុងខេត្តតាកែវ ក្នុងបំណងគោរពវិញ្ញាណក្ខន្ធនោះ?
video

អាមេរិកបើកធ្វើសមយុទ្ធទ្រង់ទ្រាយធំ គំរាមចិន ករណីវាត​ទីកាន់​កាប់សមុទ្រ​ចិនខាងត្បូង

នៅទីបំផុតអាមេរិក សម្រេចបញ្ចេញ នាវាផ្ទុកយន្តហោះ ធំៗចំនួន២គ្រឿង ដែលដឹកយន្តហោះបាន ពី៦០ ទៅ៧០គ្រឿង កំពុងប្រតិបត្តិការធ្វើសមយុទ្ធទ្រង់ទ្រាយធំជាលើកដំបូងនៅសមុទ្រចិនខាងត្បូង អមដោយ យន្តហោះទម្លាក់គ្រាប់បែក B-52 ។ ដំណើរមកដល់របស់នាវាផ្ទុកយន្តហោះ USS Nimitz និងUSS Ronald Reagan អមដោយយន្តហោះB-52...
video

SMD ស្នើឱ្យបើក​ស៊ើបអង្កេតផ្តល់​យុត្តិធម៌​ដល់​ឃាតកម្មធំៗនៅកម្ពុជា រួមទាំង​ឃាតកម្មលោកបណ្ឌិត កែម ឡី

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យឬហៅកាត់ថា SMD បានស្នើតុលាការកម្ពុជាឱ្យបើកការស៊ើបអង្កេតឡើងវិញលើសំណុំរឿងឃាតកម្ម ២០ករណី ជាពិសេសឃាតកម្មលើអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោក កែម ឡី និងតារាសម្តែងទសវត្សរ៍៩០ អ្នកស្រី ពិសិដ្ឋ ពីលីកា ផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍ខួប៤ឆ្នាំនៃឃាតកម្មលោកបណ្ឌិត កែម ឡី នៅថ្ងៃទី ៧ ខែកក្កដានេះ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លើកឡើងថា ឃាតកម្មលើលោកបណ្ឌិត កែម ឡី...
video

ក្រុមសិទ្ធិមនុស្សជំរុញឱ្យចៅក្រមអនុវត្តកាតព្វកិច្ចពេញលេញតាមច្បាប់ដើម្បីធានាការជំនុំជម្រះដោយយុត្តិធម៌សម្រាប់ជនជាប់ចោទ

និងតួនាទីរបស់ខ្លួន ដែលច្បាប់បានចែង ដើម្បីធានាដល់ការទទួលបានសិទ្ធិជំនុំជម្រះក្តីប្រកបដោយយុត្តិធម៌។ កាតព្វកិច្ចទាំងនោះរួមមានការប្រាប់ ឬពន្យល់ទៅជនជាប់ចោទអំពីការចោទប្រកាន់ និងប្រភេទបទល្មើសដែលចោទប្រកាន់ទៅលើពួកគេ។ ប្រាប់ពីសិទ្ធិមានមេធាវីការពារក្តី ឬសិទ្ធិការពារខ្លួនដោយខ្លួនឯង សិទ្ធិនៅស្ងៀមស្ងាត់ក្នុងពេលសវនាការជាដើម។ ព្រឹត្តិបត្រព័ត៌មានរបស់ CCHR ចេញផ្សាយការពីថ្ងៃ៦ ខែកក្កដា បានរកឃើញពាក់ព័ន្ធការសង្កេតសវនាការរបស់ខ្លួនលើសំណុំរឿង២៧៣ នៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃទី១ខែមករា...
video

IDEA TALK៖ តើអំណាចរបស់លោក ហ៊ុន សែន ដែលបានមកពីរដ្ឋប្រហារឆ្នាំ១៩៩៧ ញាំញីដោយវប្បធម៌និទណ្ឌភាពយ៉ាងណា?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ស្តីអំពី៖តើអំណាចរបស់លោក ហ៊ុន សែន សព្វថ្ងៃដែលបានមកពីការធ្វើរដ្ឋប្រហារបង្ហូរឈាមឆ្នាំ១៩៩៧ កំពុងញាំញីដោយវប្បធម៌និទណ្ឌភាពយ៉ាងណាខ្លះ?
video

រដ្ឋាភិបាលបន្តកាត់ផ្ទៃបឹងតាមោក ដែលជាបឹងធំចុងក្រោយនៅភ្នំពេញ ទៅឲ្យក្រុមហ៊ុនឯកជនក្រោមស្លាកអភិវឌ្ឍន៍

រដ្ឋាភិបាលលោកហ៊ុន សែន បានបន្តកាត់ផ្ទៃបឹងតាមោកឬបឹងទំនប់កប់ស្រូវ ដែលជាបឹងធម្មជាតិចុងក្រោយគេនៅរាជធានីភ្នំពេញ ឱ្យទៅ  វិស័យឯកជន និងរដ្ឋក្រោមស្លាកនៃការអភិវឌ្ឍន៍។ អនុក្រឹត្យរបស់រដ្ឋាភិបាលកាលពីថ្ងៃទី ២២មិថុនាថ្មីៗនេះ បង្ហាញថា ផ្ទៃដីបឹងតាមោគទំហំជិត៣០០ហិកតា ត្រូវបានរដ្ឋាភិបាលដែលមានការឯកភាពពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន សម្រេចកាត់ប្រគល់ទៅឱ្យក្រសួងការពារជាតិ។ ការសម្រេចនេះ ធ្វើឡើងទៅតាមការស្នើឡើងរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី...
video

ឥណ្ឌា ជប៉ុន អាមេរិកនិងអូស្ត្រាលីធ្វើសមយុទ្ធរួមគ្នានៅសមុទ្រឥណ្ឌា មានបំណងបិទនាវាចរណ៍ប្រទេសចិន

ក្រុមអ្នកឃ្លាំមើលនិយាយថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មហាអំណាចចិន បានបញ្ចេញឥទ្ធិពលវាតទី ជាខ្លាំងទៅលើដែនទឹកនៃ                     បណ្តាប្រទេសជាច្រើនក្នុងតំបន់។ តំបន់សមុទ្រ ចិនខាងត្បូង ដែលមានកោះ ចំនួន២៥០ លាតសន្ធឹងលើក្រឡាផ្ទៃ ៣លានគីឡូម៉ែត្រនោះ មហាយក្សចិន បានទន្ទា្រនកាន់កាប់យកពីប្រទេសក្នុងតំបន់ បានយ៉ាងច្រើន។ ដោយបារម្ភពីការបាត់បង់សមុទ្រចិនខាងត្បូងទៅលើប្រទេសចិន ...
video

លោកហ៊ុន សែន ព្រមានមន្ត្រីខ្លួនដែលឆ្លៀតឱកាសកេងយកប្រយោជន៍ពីការបែងចែកដីធ្លីជូនពលរដ្ឋ

លោកហ៊ុន សែន បានព្រមានជាថ្មីទៀតដល់ជនឆក់ឱ្យទាំងឡាយណាដែលហ៊ានយកឱកាសនៃការបែងចែក និងទទួលដីធ្លីរបស់ពលរដ្ឋ មកធ្វើការកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ដោយថាពួកគេនឹងត្រូវមានទោស។ សារព្រមាននេះ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី បានបញ្ជាទៅក្រសួងចំនួន៣ រួមមានក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី អោយកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២0 នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី...