26 C
Phnom Penh

លោក ហ៊ុន សែន ប្រកាស មិនចរចា ជាមួយមេដឹកនាំបក្សប្រឆាំង

បទវិភាគ

លោក ហ៊ុន សែន បានប្រកាសជាថ្មីទៀតថាលោកនឹងមិនចរចាជាដាច់ខាតជាមួយ ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិនោះទេ ដោយសារលោកចង់នៅបន្តកាន់ អំណាច ១០ ឆ្នាំ ទៅមុខទៀត។

ការអះអាងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុង វត្ត ឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ។ លោក ហ៊ុន សែន ចាត់ទុកក្រុមមេដឹកនាំបក្ស ប្រឆាំង ថា មាន សតិមិននឹងនរ ដែលចង់មក ចរចា ជាមួយ លោក ដើម្បី រក ដំណោះស្រាយ នយោបាយ។

អតីតកម្មាភិបាលខ្មែរក្រហមរូបនេះ បានចាត់ទុកសកម្មភាពរបស់ក្រុម មន្រ្តី គណបក្សសង្គ្រោះជាតិ ថាតែង ធ្វើ ទុក្ខបុកម្នេញផ្នែកនយោបាយមកលើរូបដូចជាការទាមទារ ឲ្យ សហគមន៍ អន្តរជាតិ ដាក់ សម្ពាធមក លើរដ្ឋាភិបាលរបស់លោក និង អំពាវនាវឲ្យ កងកម្លាំង ប្រដាប់ អាវុធ បែរកាណុងកាំភ្លើងប្រឆាំងជាមួយលោក ជាដើម។
ប្រតិកម្មរបស់លោក ហ៊ុន សែន ធ្វើឡើងក្រោយពី អតីប្រធានគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីថ្ងៃអាទិត្យ បាន ប្រកាសជំហរ ចង់ ចរចា រកដំណោះស្រាយ លើវិបត្តិនយោបាយនៅកម្ពុជាដែលមានការចូលរួមពីសហគមន៍អន្តរជាតិ ដើម្បីចៀសវាង ការ ដាក់ទណ្ឌកម្ម សេដ្ឋកិច្ចពីសហគមន៍ អឺរ៉ុប និងសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន បានបដិសេធថា ការ ចរចា តាមគំរូ កិច្ចព្រមព្រៀងសន្តិភាព ទីក្រុង ប៉ារីសគឺមិនអាចទៅរួចជាដាច់ខាត។

ទោះជាយ៉ាងណាក៏ដោយក្រុមអ្នកឃ្លាំមើលនិយាយថា លោក ហ៊ុន សែន នៅមានពេលដែលអាចធ្វើឲ្យស្ថានការនយោបាយវិលមករកភាពប្រក្រតីវិញ ហើយថាប្រសិនបើសហគមន៍អឺរ៉ុបសំរេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាហើយ ពេលនោះ កម្ពុជានឹងលំបាកក្នុងការទាមទារឲ្យមានការលើកលែងទណ្ឌកម្មនេះ វិញណាស់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស