28 C
Phnom Penh

តំណាងរាស្រ្តអូស្រ្តាលីពីខាងបក្សប្រឆាំងលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរ ចូលរួមប្រឆាំងវត្តមានរបស់លោក ហ៊ុន សែន នៅថ្ងៃទី១៧ ខាងមុខ

បទវិភាគ

តំណាងរាស្រ្តពីខាងគណបក្សពលកររបស់ប្រទេសអូស្រ្តាលី លោក ហុង លីម កាលពីថ្ងៃច័ន្ទបានបន្តអំពាវនាវឲ្យពលរដ្ឋខ្មែរក្នុងប្រទេស អូស្រ្តាលីនាំគ្នាចូលរួមមហាបាតុកម្មប្រឆាំងវត្តមាន របស់ លោក ហ៊ុន សែន ដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អូស្រ្តាលី នៅថ្ងៃទី១៧ ខែមីនា ខាងមុខ។

ការអំពាវនាវសាជាថ្មីរបស់លោក ហុង លីម ធ្វើឡើងក្រោយពីលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ហ៊ុន សែន កាលពីថ្ងៃអាទិត្យ បានសរសេរនៅគណនីហ្វេសប៊ុករបស់លោកថា ដោយ ចាត់ ទុកសកម្មភាព របស់ លោក ហុង លីម ថាគ្មានភាពចាស់ទុំ និងអ សីលធម៌ ផ្នែកនយោបាយ។ ជាងនេះទៅទៀតលោក ហ៊ុន ម៉ាណែត បាន ចោទប្រកាន់លោក ហុងលីម ថាមនុស្ស ដែល ពូកែ ខាងលាប ពណ៌ថាអ្នកដែលគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងប្រទេសអូស្រ្តាលី គឺជាក្រុមមនុស្សដែលលក់ឧត្តមគតិ និងមនសិការរបស់ខ្លួន ។

ទោះជាយ៉ាងណាក៏ដោយ លោក ហុង លីម បាន ហៅ របប លោក ហ៊ុន សែន ថាជា របប អសីលធម៌ ជារបបមួយដែលញាំញីដោយឃាតកម្មខា្នតធំជាច្រើនរាប់មិនអស់ដោយគ្មាន យុត្តិធម៌ ជារបបពុករលួយ និងជារបបមួយដែលពោពេញទៅដោយរឿងអាស្រូវ ផ្លូវភេទពាសពេញប្រទេស តែម្តង។

វិទ្យុអាស៊ីសេរីបានដកស្រង់សំដីរបស់លោក ហុង លីម ចុះផ្សាយកាលពីថ្ងៃអាទិត្យថា របបដឹកនាំដោយអតីកម្មាភិបាលខ្មែរក្រហមដូចជាលោក ហ៊ុន សែន ដែលជាឪពុករបស់លោក ហ៊ុន ម៉ាណែតនេះ បានសំលាប់សកម្មជន បរិស្ថាន សកម្មជននយោបាយ មេដឹកនាំ សហជីពកម្មករ តារាសម្តែង និងក្រុមយោធា នៃ របបរាជា និយម អស់ ជា ច្រើននាក់ ក្រៅប្រព័ន្ធច្បាប់។ ហើយរហូតមកទល់ពេលនេះ យុត្តិធម៌ សំរាប់ជនរងគ្រោះទាំងនោះនៅតែបន្តកប់បាត់គ្មានពន្លឺនោះឡើយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស