26 C
Phnom Penh

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ឆ្លើយតបទៅនឹងលោក ហុន សែន ករណីកាត់ផ្ដាច់ជំនួយផ្នែកពន្ធដាដល់រដ្ឋាបាលកម្ពុជា

បទវិភាគ

អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបញ្ជាក់ថារដ្ឋាភិបាល ក្រុងភ្នំពេញកន្លងមកបាន ស្នើសុំឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកបន្តផ្តល់ជំនួយ ផ្នែកពន្ធដាជាច្រើនលើកច្រើនសារ ហើយសហរដ្ឋអាមេរិកបានដាក់ការស្នើសុំនេះស្ថិតក្នុងភាពពិចារណារហូតមកដល់ពេលបច្ចុប្បន្ន គឺក្រោយពេលរដ្ឋាភិបាលអាមេរិកបានផ្ដាច់ជំនួយនេះ តាំងពីឆ្នាំ២០១៦។

វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី (VOD) បានដកស្រង់សំដី លោក ដេវីដ ហូហ្សា (David Josar) ចុះផ្សាយកាលពីថ្ងៃទី៦ ខែមីនាថា សេតវិមានរបស់ប្រធានធិបតីសហរដ្ឋអាមេរិក មិនអាចបន្តជំនួយផ្នែកពន្ធដាដល់រដ្ឋាភិបាលលោក ហ៊ុន សែន បានទៀតនោះឡើយ ដោយសារតែរដ្ឋាភិបាលមួយនេះ បានបំផ្លាញមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។ លោក បន្តថាសេតវិមានបានសម្រេចចិត្តមិនបន្តសកម្មភាពជំនួយទៅអគ្គនាយកពន្ធដា និងជំនួយជាច្រើនទៀត។

លោក ដេវីដ អះអាងថា អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា មិនបានបំផ្លើសព័ត៌មានដូចការចោទប្រកាន់របស់លោក ហ៊ុន សែន ចោទប្រកាន់ឡើយ។

កាលពីដើមខែមីនាកន្លងទៅនេះ​ លោក ហ៊ុន សែន បានទាមទារឲ្យអគ្គរដ្ឋទូតអាមេរិក លោក វីល្លៀម ហៃដ៍ (William Heidt)  បកស្រាយអំពីប្រកាសពីការផ្អាកផ្ដល់ជំនួយលើវិស័យពន្ធដានៅកម្ពុជាដែល លោកអះអាងថាមន្រ្តីកាទូតជាន់ខ្ពស់របស់អាមេរិករូបនេះ កុហក់អំពី ការកាត់ផ្តាច់ជំនួយ។

ជំនួយ​សំខាន់ៗ ដែល​អាមេរិក សម្រេច​ឈប់​ផ្ដល់​ដល់​កម្ពុជារួម​មាន​ ​ជំនួយ​ផ្នែក​យោធា ជំនួយ​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ និងជំនួយដល់ការ​កសាង​សមត្ថភាព​អាជ្ញាធរ​រដ្ឋ​នៅ​តាម​មូលដ្ឋាន។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតុនបញ្ជាក់ថា ការផ្ដាច់​ជំនួយ​ទៅ​ដល់​ផ្នែក​សំខាន់ៗរបស់កម្ពុជា​ទាំង​អស់​នេះ ដោយសារ​ស្ថាប័ន​ទាំង​​នេះ មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស