28 C
Phnom Penh

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យស្នើរឲ្យលោក ហ៊ុន សែនជួយអន្ដរាគមន៍ចំពោះបុគ្គលិកអប់រំដែលត្រូវលុបឈ្មោះចេញពីក្រសួង

បទវិភាគ

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យទាមទារឲ្យលោក ហ៊ុន សែន អន្ដរាគមន៍លើករណីបុគ្គលិកអប់រំមួយចំនួនដែលត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ការទាមទាររបស់ក្រុមនេះធ្វើឡើងតាមរយៈលិខិតមួយច្បាប់ ក្រោយពីសមាគម បានធ្វើសន្និសិទ្ធសារព័ត៌មានមួយកាលពីម្សិលមិញ ។

សន្និសិទ្ធសារព័ត៌មានដែលរៀបចំដោយ លោក រ៉ុង ឈុន អតីត ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាអតីតសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិ (គ.ជ.ប)។

លោក រ៉ុង ឈុន អះអាងថា ចាប់តាំងពីថ្ងៃទី៣០ ខែមករា មក ក្រសួងអប់រំ យុវជន និងកីឡាបានលុបឈ្មោះគ្រូបង្រៀនចំនួន១៣នាក់ ចេញពីក្របខណ្ឌរបស់ក្រសួងមួយនេះដោយហេតុផលថា ក្រុមគ្រូបង្រៀនទាំងនោះអវត្ដមានដោយគ្មានច្បាប់អនុញ្ញាត និងបោះបង់ការងារចោលតែម្តង។

ក្រុមគ្រូបង្រៀនទាំងនោះបានប្រាប់ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យថា​ ក្រសួងអប់រំមិនបានហៅពួកគាត់មកសាកសួរឡើយ តែបែជាចេញប្រកាសលុបឈ្មោះពួកគាត់ទាំងគ្មានកំហុសនិងបានចោទប្រកាន់ពួកគាត់ទាំងអយុត្ដិធម៌។

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអះអាងថា ក្រសួងអប់រំ យុវជន និងកីឡា មិនបានគោរព និងអនុវត្ដនិតិវិធីតាមអនុក្រឹត្យស្តីពីការស្ថិតនៅក្រៅក្របខណ្ឌដើម និងច្បាប់ស្ដីពីសហលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិល៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស