របបផ្ដាច់ការនៅអ៊ីរ៉ង់រងការវាយប្រហារដោយការបំផ្ទុះគ្រាប់ធំៗរយៈពេល៣សប្ដាហ៍មកហើយ

របបផ្ដាច់ការមួយធ្ងន់ធ្ងរជាងគេនៅមជ្ឈឹមបូព៌ា គឺសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ក្រោមការដឹកនាំនៃជនផ្ដាច់ការ អាយ៉ាតុឡាខេមេនី។ កាលពីសម័យបដិវត្តន៍ផ្ការីកនៅពិភពអារ៉ាប់ មេដឹកនាំផ្ដាច់ការជាច្រើនត្រូវបានប្រជាជនទាញទម្លាក់ពីអំណាច ក្នុងនោះមានប្រធានាធិបតី                    ទុយនេស៊ី Zine El Abidine Ben Ali នៅខែមករាឆ្នាំ២០១១ប្រធានាធិបតីប្រទេសអេហ្សីបHosni El SayedMubarak ត្រូវបានទាញទម្លាក់នៅខែកុម្ភៈ ឆ្នាំ២០១១ និងលោក Muammar Gaddafi នៅខែតុលាឆ្នាំ២០១១។ បដិវត្តន៍នេះ បានជះឥទ្ធិពលជាខ្លាំងទៅលើមេដឹកនាំប្រទេសជាច្រើន នៅទូទាំងទ្វីបអាហ្រិ្វច រហូតមានការទម្លាក់ចុងក្រោយគឺប្រធានាធិបតី ហ្សិបបាវ៉េ លោក Robert Mugabe ។

ចំណែកប្រធានាធិបតី ប្រទេសអាល់ហ្សេរី Abdelaziz Bouteflika នៅថ្ងៃទី៣ខែមេសាឆ្នាំ២០១៩ ហើយមួយសប្ដាហ៍ក្រោយ មកលោក    Omar alBashir  ត្រូវបានចាប់ខ្លួន ក្រោយពីបាតុករ ដែលមានការគាំទ្រពីកងទ័ព ទម្លាក់ពីអំណាច។

មេដឹកនាំទាំងនេះ សុទ្ធតែ ព្យាយាមក្រាញអំណាច បើទោះបីជាបានដឹកនាំ ប្រទេសម្នាក់ជាង២០ ឬជាង៣០ឆ្នាំហើយមកនោះ។

ក្នុងសតវត្សទី២១នេះ គេកម្រឃើញមេដឹកនាំណាមួយ កាន់ះអំណាច អស់មួយជីវិតណាស់ លើកលែងតែរបបរាជានិយមប៉ុណ្ណោះ។ ប៉ុន្តែរបបផ្ដាច់មួយនៅកូរ៉េខាងជើង គឺអំណាចកំពូលបានទម្លាក់ពីជីតា ទៅ កូន និងបានទៅដល់ចៅ គឺបុរសខ្លាំង គីមជុងអ៊ុន។

យ៉ាងណារបបផ្ដាច់ការនៅប្រទេសអ៊ីរ៉ង់ សព្វថ្ងៃនេះគឺជាការច្បាមយកអំណាចដោយបដិវត្តន៍នៅឆ្នាំ១៩៧៩។ លោកអាយ៉ាតុឡាជាបុព្វជិត ដែលបានស្នងតំណែងពីឳពុកចិញ្ចឹមរបស់លោកដែលជាមេដឹកនាំ           សាសនា។ ប៉ុន្តែ ប៉ុន្មានថ្ងៃមកនេះ របបផ្ដាច់ការមួយនេះ កំពុងរងនូវការវាយប្រហារដោយការបំផ្ទុះគ្រាប់បែក និងការបះបោររបស់ប្រជាជន។  សេចក្ដីឈឺចាប់នៃភ្លើងកំហឹងរបស់ពលរដ្ឋបានផ្ទុះឡើងជារូបភាពដុតឆេះអាគារ ជាពិសេសមូលដ្ឋានទ័ពសំខាន់ៗ ក៏ដូចជាការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងប្រទេស។

ករណីរូបិយវត្ថុជាតិ បានធ្លាក់ថ្លៃបណ្ដាលឱ្យមានបាតុកម្មកើតមានឡើងនៅ ច្រើនក្រុង ហើយសុទ្ធតែជាក្រុងធំៗ ។

នៅពេលដែលរបបដឹកនាំ របស់មេដឹកនាំសាសនាដ៏ផ្ដាច់ការលោកអាយ៉ាតុឡាជួបរឿងរ៉ាវអកុសលបែបនេះក៏បានបង្កើតឱ្យមានចំណោទ អំពីអាយុកាលនៃរបបដឹកនាំនេះថានឹងរស់បានយូរប៉ុណ្ណានោះ។

កាសែតជប៉ុន Asia Times បានចុះផ្សាយអត្ថបទទស្សនៈមួយយ៉ាងដូចនេះថា៖ កាលពីថ្ងៃទី២៦មិថុនា រោងចក្របង្កើតមីស៊ីលមួយដែលជាកន្លែងសង្ស័យថាបង្កើតក្បាលនុយក្លេអ៊ែរត្រូវបានផ្ទុះឆាបឆេះអស់ជាច្រើនម៉ោង ហើយក្នុងពេលជាមួយគ្នានោះ រោងចក្រថាមពលមួយកន្លែងទៀតនៅភាគខាងត្បូងឈាងខាងលិចប្រទេសក៏គ្របដណ្ដប់ដោយផ្សែងខ្មៅឆាបឆេះផងដែរ។

៤ថ្ងៃក្រោយមក គឺនៅថ្ងៃទី៣០ ខែមិថុនា ក៏មានការបំផ្ទុះគ្រាប់លើកទីពីរនៅមណ្ឌលថែទាំសុខភាពមួយ ភាគខាងជើងក្រុងតេអេរ៉ង់។ រដ្ឋាភិបាលស្ទើរតែអស់សេចក្ដីអត់ធ្មត់ចំពោះហេតុការណ៍ឆេះបំផ្ទុះកើតមានជាបន្ដបន្ទាប់គ្នានេះ។  រដ្ឋាភិបាលបានចាប់ខ្លួនមនុស្សមួយចំនួនដោយឥតមូលហេតុច្បាស់លាស់តាមតែកំហឹងរបស់ខ្លួន។

ការចាប់ខ្លួនមនុស្សទាំងនេះ មិនបានបង្កឱ្យពលរដ្ឋអ៊ីរ៉ង់ភ័យខ្លាចអាជ្ញាធរនោះទេ គឺសូម្បីបន្ដិច។ នៅថ្ងៃទី២ ខែមិថុនា មានក្រុមឧទ្ទាមមួយដែលហៅខ្លួនឯងថាជាក្រុមខ្លារខិន បានបំផ្លាញអាគារដ៏ធំមួយដែលជារោងចក្រនុយក្លេអ៊ែរនៅសង្កាត់ណាតាន ដែលពេលនោះហើយទើប អាជ្ញាធរ ដាច់ចិត្តទម្លាយ និងប្រកាសទទួលស្គាល់ថា រោងចក្រនុយក្លេអ៊ែររបស់ខ្លួនរងការបំផ្ទុះ ប៉ុន្ដែភ្លាមៗនោះអ៊ីរ៉ង់បានសំដៅចោទប្រកាន់ អាមេរិក និងអ៊ីស្រាអែលថានៅពីក្រោយរឿងនេះ។

ទោះបីមានការប្រកាសទទួលខុសត្រូវរបស់ក្រុមឧទ្ទាមមួយនេះក៏ដោយ តែនៅថ្ងៃទី៤ ខែកក្កដា ការបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងឈាងខាងលិចប្រទេសនៅតែកើតមមានឡើងនៅខេត្តមួយដែលប្រកាន់និកាយស៊ូនី។ ទីតាំងនោះហើយក៏ជាកន្លែងរោងចក្រថាមពលមីស៊ីលផងដែរ។ នៅថ្ងៃដដែលនោះក៏មាន ការផ្ទុះសារធាតុក្លរីនបណ្តាលឲ្យមនុស្សជាង៦០នាក់ត្រូវបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ។

កាលពីថ្ងៃទីទី៧ ខែមិថុនា ករណីផ្ទុះដ៏ធំបំផុត នៅក្នុងចំណោមការបំផ្ទុះច្រើនលើកនោះ គឺស្ថិតនៅភាគខាងត្បូងនៃក្រុងតេអេរ៉ង់ក្នុងឃ្លាំងមួយដែលមិនអាចកំណត់អត្តសញ្ញាណបាន។ ប៉ុន្តែទីនោះត្រូវបាន           អង្គការអាតូមិចនៃអង្គការសហប្រជាជាតិ រួមនឹងអ៊ីស្រាអែលសង្ស័យថាជារោងចក្រនុយក្លេអ៊ែរដ៏ធំបំផុត។

ឧបទ្ទវហេតុទាំងនេះត្រូវបាន សារព័ត៌មានជប៉ុន Asia Times ចុះផ្សាយថា គឺជាការបំផ្លាញកម្មវិធីយុទ្ធសាស្រ្ដយោធា និងជាការបំផ្លាញស្ថិរភាពនៃរបបផ្ដាច់ការចុងក្រោយគេ

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.