តើ​ផ្នត់គំនិត​របស់​មេដឹកនាំ​វៀតណាម​ដែល​មាន​ចំពោះ​ខ្មែរ​ចង់បាន​អ្វី​ឲ្យ​ពិតប្រាកដ​?

ទំនាក់ទំនង​រវាង​អ្នកដឹកនាំ​ខ្មែរ និង​អ្នកដឹកនាំ​យួន ក្នុង​ប្រវត្តិ​សាស្រ្ត​គេ​សង្កេតឃើញ​ថា ខ្មែរ​ចាញ់កល ចាញ់បោក​យួន​ជានិច្ចកាល ហើយ​បើ​ខ្មែរ​មិន​នាំគ្នា​ក្រឡេក​ទៅ​សិក្សា​រឿង​អតីតកាល​ទេ នោះ​ខ្មែរ​នឹង​មិន​អាច​ដឹងរឿង​ទាំងនេះ​បាន​ឡើយ។

ក្នុង​ភាគ​ទី៦ អំពី​ផ្នត់គំនិត​អ្នកដឹកនាំ​យួន​ចំពោះ​ជនជាតិ​ខ្មែរ កំហុស​ធំ​គឺ​ត្រង់​មេដឹកនាំ​ខ្មែរ​ខ្លះ​ជួយ​ទ្រទ្រង់​មហិច្ឆតា​យួន​ដោយ​មិនដឹង​ខ្លួន៖ និស្សិត​ខ្មែរ​រៀន​នៅ​ម៉ុង​ប៉ឺ​លី​យេ (Montpelier​) ប្រទេស​បា រាំង មុន​ប្រទេស​កម្ពុជា​ទទួល​ឯករាជ្យ​ពី​បារាំង ដែល​ឱប ក្រសោប​មនោ​គន៍​វិជ្ជា​កុម្មុយនិស្ត បែប​ម៉ា​ក្សី​ស្ត​និយម បាន​ចងមិត្ត​ជាមួយ​និស្សិត​យួន​ពីសា​លា​ដូចគ្នា។ សា​ឡុ​ត ស ឬ ប៉ុល ពត ព្រមទាំង​មិត្ត​រួម​ថ្នាក់​ដទៃ ចាត់ទុក​ខ្លួន​ជា ក្រុម ចម្រើន​និយម progressive គំនិត​ថ្មី មិន​ពេញចិត្ត​នឹង​ការ​ហៅ​ជនជាតិ​យួន ថា​យួន​ៗទេ ព្រោះ​គេ​ថា​ជា​ពាក្យ​មើលងាយ។

ឆ្នាំ១៩៥៣ សា​ឡុ​ត ស និង​និស្សិត​ខ្មែរ​ឯ ទៀត​វិល​មក​ស្រុកខ្មែរ​វិញ ចូលរួម​ជាមួយ​ចល​នា​កុម្មុយ និ​ស្ត រណសិរ្ស​ឥស្សរៈ ទំនុកបម្រុង​ដោយ​យួន ហើយ​ដឹក នាំ​ដោយ សឺង ង៉ុ​កមិញ ក្នុង​ដំណាក់កាល​ចម្បាំង​ចុង ក្រោយ​ប្រឆាំង​អាណានិគម​បារាំង។ ប៉ុល ពត ក៏បាន​ចូលរួម​នឹង​ចលនា​បង្កើត​ដោយ​យួន ឈ្មោះថា បក្ស បដិវត្តន៍​ប្រជាជន​ខ្មែរ។ វត្តមាន ប៉ុល ពត និង អ្នកដទៃ ចំ​ពេល​ដែល​បណ្តាញ​តស៊ូ​ខ្មែរ​តាម​មូលដ្ឋាន​បាក់បែក​ខ្ចាត់ ខ្ចាយ ពីព្រោះ ស៊ីវ ហេង ក្បត់​បក្ខ​ពួក រត់​ចូល​ខាង​រាជរដ្ឋាភិបាល រាយការណ៍ ប្រាប់​ឈ្មោះ​អ្នក​នៅ ក្នុង​ចលនា​កុម្មុយនិស្ត​ទាំងអស់។ ក្រុម​និស្សិត​ពី​បារាំង មានឱកាស​ដឹកនាំ​បណ្តាញ​បក្ស​ពី​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ ១៩៦០។

ឆ្នាំ​ដដែល បក្ស​នេះ​ដូរ​ឈ្មោះ​ជា​បក្ស ពលករ​កម្ពុជា ឲ្យ​ស្របគ្នា​នឹង​បក្ស ពលករ​វៀតណាម។ សន្និសីទ​ឆ្នាំ១៩៦០ នេះ​ហើយ ជា​ឆ្នាំ ប៉ុល ពត យក​ជា​ឆ្នាំ​ដើម្បី​រំឭក​ខួបកំណើត​នៃ​បក្ស កុម្មុយនិស្ត​កម្ពុជា ប៉ុន្តែ​ខាង​យួន គេ​យក​ឆ្នាំ​កំណើត​បក្ស ឆ្នាំ១៩៥១ ព្រោះ​គេ​គិត​អំពី​និ ស្ស័​យកំ​ណើ​តបក្ស បដិវត្តន៍​ប្រជាជន​ខ្មែរ។ ទ័ព​យួន កុ ម្មុយ​និ​ស្ត​ប្រកាស​ដកចេញ​ពី​កម្ពុជា​ថ្ងៃ២០ កក្កដា ១៩៥៤ ម្តង តាម​កិច្ច​ព្រមព្រៀង​ក្រុង​ហ្សឺណែវ ដែល​សហគមន៍​អន្តរជាតិ​ជួយ​ទាមទារ។ ប៉ុន្តែ ឆ្នាំ១៩៦០ ចូល​មក​ម្តង​ទៀត ឥតមាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ខ្មែរ ដឹកនាំ​ដោយ​លោក ផូ ព្រឿង។ គេ​បោះទីតាំង​ទ័ព​នៅ​ភាគ​ឦសាន​កម្ពុ ជា ហើយ​ថាទៅ​រំដោះ​យៀកណាម​ខាងត្បូង។

គេ​រង់ចាំ​ឱកាសល្អ​ជាថ្មី​ទៀត​មកដល់ ហើយ១០ឆ្នាំក្រោយ​មក ឱ កាស​ល្អ​នោះ​ក៏​មកដល់​មែន។ ប៉ុល ពត និង​បក្ខ​ពួក​មិនបាន​ចាត់ទុក​យួន​ជា​បច្ចាមិត្រ​ខ្លាំងក្លា​ទេ ហើយ​នៅ​ខែកក្កដា ១៩៦៥ ទៅ​ធ្វើទស្សនកិច្ច​នៅ​ហាណូយ​ដើម្បី​ជជែក​អំពី​គោលនយោបាយ យុទ្ធ​សាស្រ្ត វិធី​សាស្រ្ត កិច្ច​សហប្រតិបត្តិ​ការ​ជាមួយគ្នា ប៉ុន្តែ មានគំនិត​មិន​ស្របគ្នា។ ខែវិច្ឆិកា ១៩៦៩ ប៉ុល ពត ទៅ​ហាណូយ​ម្តង​ទៀត ដើម្បី​ពិភាក្សា​កិច្ចការ​នយោបាយ​ជាមួយ​មេដឹកនាំ​យួន។

ក្រោយ​ផ្តាច់​កម្មវិធី​ជំនួយ​យោធា​ជា​មួ​យស.រ.អា​ខែវិច្ឆិកា ១៩៦៣ សម្តេច នរោត្តម សីហនុ ចុះ​កិច្ច​ព្រមព្រៀង​ទទួល​ជំនួយ​យោធា​ចិន​នៅ​ខែធ្នូ ឆ្នាំ​ដដែល។ នៅ​ថ្ងៃ៣ ឧសភា ១៩៦៥ ផ្តាច់​ទូត​ជា​មួ​យស.រ.អា។ ចាប់ពី​ឆ្នាំ ១៩៦៥មក ចិន សហភាពសូវៀត ឆេកូស្លូវ៉ាគី អាច​ដឹកជញ្ជូន​គ្រឿងអាវុធ បរិ​ក្ខា​ពេទ្យ​គ្រប់​ប្រភេទ​តាម​កំពង់ ផែ​ក្រុង​ព្រះសីហនុ ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ទ័ពព្រៃ​យួន​ខាង ជើង​−យៀកកុង ហើយ​រាជរដ្ឋាភិបាល​ខ្មែរ បាន​កម្រៃ ១០​%ពី​ជំនួយ​ចិន។

បន្ទាប់មក​ទៀត សម្តេច​នរោត្តម សី ហនុ ចុះ​កិច្ច​ព្រមព្រៀង​លក់ ឬជួយ​ផ្តល់​ស្បៀងអាហារ​ឲ្យ​ទ័ពព្រៃ​យួន​ខាងជើង​−យៀកកុង មាន​អំបិល ម្រេច ខ្ទឹមស ត្រីឆ្អើរ ត្រីងៀត​ជាដើម​ជាមួយ​ប្រមុខ រដ្ឋាភិបាល​បណ្តោះ អាសន្ន​យៀកណាម​ខាងត្បូង ហ៊ុញ តាន់​ហ្វា​ត់ (Huynh Tan Phat​)។ ក្នុង​ឆ្នាំ១៩៦៦ ១៩៦៧ សម្តេច​ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ចេញ​សេចក្តី​ថ្លែងការណ៍​ជាបន្តបន្ទាប់ គាំទ្រ​ទាំង ស្រុង​ចលនាតស៊ូ​នៃ រណសិរ្ស​រំដោះជាតិ​យៀកណាម​ខាងត្បូង ឬយៀកកុង ដោយ​ផ្ញើ​សារលិខិត​ទៅ​ប្រធាន គណៈកម្មាធិការ​កណ្តាល​ជាន់ខ្ពស់ ង្វៀង ហ៊ូ​ថ និង នា​ យក​រដ្ឋមន្រ្តី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម ផាំ វ៉ាន់​ដុង។

ក្នុង​សន្និសីទ​ទីក្រុង​ឡា​ហា​វ៉ាន ប្រទេស​គុយ បា ខែមីនា ១៩៦៧ ព្រះអង្គ​បាន​ផ្ញើ​សារលិខិត​ទៅកាន់​លេខាធិការ​ដ្ឋាន នៃ​សន្និសីទ​ត្រី​ទ្វីប ថ្កោល​ស.រ.អា ដែល​ព្រះ​ថា​ធ្វើ​សង្រ្គាម​ឈ្លានពាន​យៀកណាម ហើយ​គាំទ្រ​ការ​ស៊ូ​ដ៏​ត្រឹមត្រូវ​នៃ​ប្រជាជន​យួន​ប្រឆាំង​នឹង​ស.រ.អា។ ឆ្នាំ១៩៧០ ទ័ព​យួន​កុម្មុយនិស្ត វាយលុក​លុយ​ប្រទេស​កម្ពុជា ក្រោយ​សភាជាតិ​បោះឆ្នោត៨៩សម្លេង​គាំទ្រ ៣សម្លេង​ជំទាស់ ដក​សេចក្តី​ទុកចិត្ត​ពី​សម្តេច​ព្រះ​ប្រមុខ រដ្ឋ នរោត្តម សីហនុ ថ្ងៃ១៨ មីនា។

ទ័ពព្រៃ​យៀកកុង​− យួន​ខាងជើង ជាង៦ម៉ឺន​នាក់ ដែល​មាន​ទីតាំង​ក្នុងទឹក​ដី ប្រ ទេស​កម្ពុជា​ស្រាប់​វាយ​សន្ធាប់ សម្រុក​យក​ក្រុងភ្នំពេញ ពី​ជាយដែន​មក​ពេញ​ផ្ទៃ​ប្រទេស ពី​ខេត្តតាកែវ កំពត កំពង់ ចាម ស្វាយរៀង ព្រៃវែង ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ហើយ​កាន់កាប់​ខេត្ត​មួយចំនួន​ស្ទើរ​ទាំងស្រុង។

ទ័ពព្រៃ​កុម្មុយនិស្ត​យៀកកុង​−យួន​ខាងជើង ចូល​មក​បោះទីតាំង​ជុំវិញ​បឹងទន្លេសាប តាម​ដង ទន្លេមេគង្គ ឬទន្លេធំ លាក់ខ្លួន​តាម​វត្ត ដុត​វត្ត ដុត​សាលារៀន ផ្តាច់​ស្ពាន កាត់​ផ្លូវ​ថ្នល់​ធំៗ មានផ្លូវ​ជាតិ​លេខ១ លេខ៤ លេខ៥ លេខ៦ជាដើម ដែល ជា​ផ្លូវដង្ហើម​ដឹកជញ្ជូន​ស្បៀង​អា ហារ​សម្រាប់​ពលរដ្ឋ​ទីក្រុង។ កងទ័ព​ខ្មែរ​របស់​លោក លន់ នល់ ទប់ទល់​ស្ទើរ​មិន​រួច​នៅ​គ្រាដំបូង ប៉ុន្តែ ខ្មែរ​មានស្មារតី​ស្នេហាជាតិ​ខ្ពស់ ទើប​មាន​បរទេស​ជួយ​ជ្រោមជ្រែង។ ទា ហាន​ខ្មែរ​មួយឆ្នាំ​កើន​ពី ៣៥,០០០នាក់ ដល់ ១៥០,០០០ នាក់ តតាំង​នឹង​ទ័ពព្រៃ​យួន​ពី ទី៖

១− កងពលធំ​លេខ ១; មាន​កងវរសេនាធំ​លេខ ១៧៤​−០៥ និង លេខ២៧៥ ចំនួន ៥,០០០​នាក់ តាំងនៅ​ស្នួល ខេត្តក្រចេះ។២− កងពលធំ​លេខ ៧; មាន​កងវរសេនាធំ​លេខ ១៤១​−១៦៥ និង ២០៩ ចំនួន ៦,២០០នាក់​តាំងនៅ​មេមត់ ខេត្ត​កំពង់ចាម។៣− កងពលធំ​លេខ ៩; មាន​កងវរសេនាធំ​លេខ ៩៥​−សេ​−២៧១ និង ២៧២ ចំនួន​៦,០០០នាក់ តាំងនៅ​ជប់ ខេត្ត​កំពង់ចាម។៤− រណសិរ្ស បេ​−៣; មាន​កងវរសេនាធំ​លេ ២៤​−២៨​−៤០​−៦៦​−៩៥​−០ ចំនួន ១ម៉ឺន ៨០០នាក់ តាំងនៅ​បរកែវ រតនគិរី។• − បន្ថែម​ប៉ុស្តិ៍​បញ្ជាការ និង សេនាធិការ ៖ មាន​គ្នា ១ម៉ឺន ២ពាន់​នាក់​• − ក្រុម​បញ្ជូន​ភស្តុភារ ៖ មាន​គ្នា ២ម៉ឺន ៣ពាន់​នាក់។

បូករួម​ទាំងអស់ កងទ័ព​យៀកណាម​ខាងជើង​−យៀកកុង ដែល​តាំងនៅ​តាម​បណ្តោយ​ព្រំប្រទល់​ដែន​ខ្មែរ មាន​គ្នា​ទាំងអស់​ចំនួន​៦៥,០០០នាក់។ អ្នកដឹកនាំ​ខ្មែរ​ខាង​របប​ថ្មី​ហៅ​សង្រ្គាម​នៅ​កម្ពុជា​ពីឆ្នាំ១៩៧០ ថា​ជា​សង្រ្គាម​បរទេស​យួន​ឈ្លានពាន ប៉ុន្តែ ខ្មែរ​ម្ខាងទៀត ហៅថា​ក្រុម​សីហនុ​និយម និង ខ្មែរក្រហម នាំគ្នា​ហៅថា​សង្រ្គាម​ប្រឆាំង​បន​ក្បត់ បរិវារ​ចក្រពត្តិ​អាមេរិក។ សម្តេច​ព្រះ​នរោត្តម សីហនុ ដែល​ដឹកនាំ​ចលនា​ទ័ពព្រៃ​ក្នុង រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា (FUNK​) និង រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា (GRUNK​) អំពាវនាវ​តាមវិទ្យុ​ក្រុង​ប៉េកាំង ឲ្យ​ខ្មែរ​មាន​ស្វាមីភក្តិ​នឹង​ព្រះអង្គ​ចូលព្រៃ​ម៉ាគី កាន់​អាវុធ​វាយ​រំលំ​បន​ក្បត់ លន់ នល់ សិរិ​មតៈ ចេង ហេង អ៊ិ​ន តាំ។

ព្រះអង្គ​មិនបាន​ហៅ​ព្រះនាម​ពេញ​ថា​ស៊ីសុវត្ថិ សិរិ​មតៈ ទេ។ ក្នុងរយៈពេល​ក្រោយ​ទម្លាក់​សម្តេច​ព្រះ​ប្រ មុខរ​ដ្ឋ នរោ ត្ត​ម សីហនុ ទ័ពព្រៃ​កុម្មុយនិស្ត​យួន​ខាង ជើង​−យៀកកុង សុទ្ធសាធ​ដែល​វាយប្រហារ​លើ​កង ទ័ព​លោក លន់ នល់ តាម​សមរ​ភូមិ​ធំៗ។ តាម​សៀវភៅ​បណ្ឌិត Raoul Jennar រដ្ឋការ​ក្រុង​ហាណូយ​បញ្ជូន​ខ្មែរវៀតមិញ​វគ្គទី១ ហើយ​មកដល់ ខេត្តក្រចេះ​ដើមខែ​កុម្ភៈ ១៩៧១។ តា​មសក្សី​រស់ ខ្មែរ​យៀកមិញ វិល​ពី​ស្រុក​យួន​ខាងជើង​វិញ មាន​ចំនួន​ប្រមាណ ២,៦០០នាក់ គឺ​ប្រមាណ​ពាក់កណ្តាល​នៃ​ចំ នួន​ដែល​ទៅតាម​យួន​វៀតមិញ​នា​ឆ្នាំ១៩៥៤ រួម​ទាំង​យួន​ខាងជើង និង យួន​យៀកកុង ចូល​មក​តាម​ប្រ ទេស​លាវ កាត់​ព្រៃ​មក​ខេត្ត​ស្ទឹងត្រែង តាម​ស្រុក​សៀមប៉ាង មក​ស្រុក​ថាឡាបរិវ៉ាត់ ហើយ កែ ពេក ឈ្មោះ​ដើម កែ វិន ទៅ​ទទួល រួច​យក​ទៅ​ដាក់​នៅ​ម្តុំ​ស្ទឹងកាច់ ភូមិ​អូរ​តា​សេក ជាប់​ស្ទឹង​ជី​និ​ត ខេត្តកំពង់ធំ ដែល​មាន​មន្ទីរ​សន្តិសុខ ស−២៧។

តា ម៉ុ​ក ជា​អ្នក​យក​អ្នក​ទាំងនោះ​ទៅ​ពង្រាយ​តាម​តំបន់​ឬភូមិ​ភា​គផ្សេង​ៗ គ្រប់គ្រង​ដោយ​បក្ស កុម្មុយនិស្ត​កម្ពុជា។ មន្ទីរ ខ−៣០ ជា​មន្ទីរ​របស់ ប៉ុល ពត ស្ថិត​នៅ​ប្រ មាណ២គ.ម ពី​ស្រុកកំណើត​លោក ហ៊ុន សែន ឃុំ​ពាម​កោះ​ស្នា​រ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម។ មន្ទីរ ត−១៥ ស្ថិតនៅ​ភូមិ​ខ្ទួយ សម្រាប់​ទទួលភ្ញៀវ​គ្រប់​មជ្ឈ ដ្ឋាន គ្រប់គ្រង​ដោយ កុយ ធួន។ ខៀវ សំ​ផន ហ៊ូ យន់ ហ៊ូ នីម និង ទីវ អុល ស្ថិតនៅ​ក្នុង​ឃុំ អូរម្លូ​ដែរ។

ព្រៃម៉ាគី ដែល​សម្តេច នរោត្តម សីហនុ អំពាវនាវ​ឲ្យ​ពលរដ្ឋខ្មែរ​រត់​ចូលព្រៃ​នោះ មិនដឹង​នៅឯណា​ឡើយ។ រឿង​ហ្នឹង​ក៏​មក​ពី​ខ្មែរ​មិន​គិត មិនដឹង មិន​យល់ ថា​ព្រៃម៉ាគី មក​ពី​ន័យ​ពាក្យ​បារាំង​ថា កាន់​អាវុធ​តស៊ូ ហើយ​នាំគ្នា​ខ្សឹប​សួរ​គ្នា​ថា ព្រៃម៉ាគី​នៅឯណា។ ខ្មែរ​ស្មោះស្ម័គ្រ​ចំ ពោះ​សម្តេច នរោត្តម សីហនុ មិន​ជឿ​មិន​ស្តាប់​លោក លន់ នល់ មាន​សាស្រ្តា​ចារ្យ គ្រូបង្រៀន និស្សិត សិស្ស ដែល​ស្អាតស្អំ បាន​រត់បាត់ ចោលការ​ងារ ការរៀនសូត្រ​មិនដឹង​ទៅ​ចូលព្រៃ​ទី ណា​ទេ។ ទ័ពព្រៃ​កុម្មុយនិស្ត​យួន​ខាងជើង​−យៀកកុង ឆក់ឱកាស ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​តំបន់​គេ​ធ្វើ​ប្រតិបត្តិ​ការ​សឹក​ធំៗ ដូចជា​សមរភូមិ​ព្រះ​ប្រស​ព្ធ ព្រែកតាមាក់ តាម​ដងទន្លេ​មេគង្គ និង គគី​ធំ ខេត្ត កណ្តាល ថា​គេ​រំដោះ​ស្រុក​ថ្វាយ​សម្តេច​ឪ។

គេ​ពាក់​ព្រះ​ឆាយាល័ក្ខណ៍ ឬរូបថត​សម្តេច​ឪលើ​មួក បញ្ជាក់​ឲ្យ​ខ្មែរ​ទុកចិត្ត​ថា គេ​រំដោះ​ឲ្យ​សម្តេច នរោត្តម សីហនុ។ ចន្លោះ​ឆ្នាំ១៩៧០ដល់១៩៧១ ខ្មែរ​សីហនុ​និយម ប្រ មា​ណយ៉ាងតិច៣ពាន់​នាក់ ត្រូវ​គេ​សំ​លាប់​គ្មាន​សល់​ក្នុង​ព្រៃស្រោង​ខាងជើង​ផ្លូវជាតិ​លេខ៦ ខាងជើង​ស្ទឹង​ស្រុក​ស្ទោង និង ស្រុក កំពង់ស្វាយ ក្នុង​ភូមិ​ជ្រ​លុះ​ក្រពើ ឃុំ​ក្រយា និង ឃុំ​សគ្រាម ស្រុក​ប្រាសាទបល្ល័ង​្ក ខេត្តកំពង់ធំ។ ពេល​ដឹង​ថា​ខ្មែរ​ស្លាប់​ច្រើនពេក​គ្រា នោះ ប៉ុល ពត បញ្ជា​ឲ្យ​ស៊ើបអង្កេត។ ក្រោយ​ចាប់​ខ្មែរវៀតមិញ ម្នាក់ ឈ្មោះ​មិត្ត ហោះ ដើមកំណើត​ពី​ខេត្ត​កំពង់ចាម ជា​មេបញ្ជាការ​កង​វរ​សេ នា​ធំ​ឯករាជ មក​ពី​ហាណូយ។ ពេល​សួរចម្លើយ​ទើប​ដឹង​ថា គេ​ទទួលបញ្ជា​ពី​ហាណូយ។

ថ្ងៃ៣០ កញ្ញា ១៩៧១ សមាជ​បក្ស កុម្មុយនិស្ត​កម្ពុជា លើក​ទី៣ កំណត់​ថា សត្រូវ​ដែល​គ្រោះថ្នាក់​ជាទីបំផុត គឺ ប្រទេស​យៀ​ក ណាម ឬ យួន។ ថ្ងៃ២៧ មករា ១៩៧៣ ទ័ពព្រៃ​កុម្មុយនិស្ត​យួន​ខាង ជើង ដកចេញ​ពី​ក្នុងទឹក​ដីខ្មែរ​ម្តង​ទៀត​ម្តង​បន្តិច​ៗតាម​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​រវាង​ស.រ.អា​និង​វៀ​ត ណាម​ខាងជើង។ ទ័ព​កុម្មុយនិស្ត​យួន​ខាងជើង លែង​ផ្តល់​ជំនួយ​យោធា​ចិន​ទៅ​ឲ្យ កងទ័ព​ជាតិ​រំដោះ​ប្រជា ជន​កម្ពុជា។

ស.រ.អា បាន​ជួយ​ខ្មែរ​ឲ្យ​រួចពី​យួន​កុម្មុយ និ​ស្ត​លេប​ត្របាក់​គ្រានោះ​ជា​លើក​ទី២។ ប៉ុន្តែ ទ័ពព្រៃ​យួន​ខាងជើង៣កងពលធំ ដក​ចូល​ទៅ​ស្រុក​យួន​ខាងត្បូង រី​ឯកងពលធំ១ទៀត ដក​ទៅ​ដាក់រាយ​តាម​ព្រំដែន​ជាប់​ខេត្ត​កំពង់ចាម។ ខែធ្នូ ១៩៧៣ លោក អ៊ិ​ត សារិ​ន អធិការ​សាលាបឋមសិក្សា​មួយ បោះពុម្ព​សៀវភៅ​មាន​ចំណងជើង​ថា៖ ស្រ​ណោះ​ព្រ លឹង​ខ្មែរ ដែល​រៀបរាប់​អំពី​ជីវិត​ពិត​ក្នុង​តំបន់រំដោះ​លោក​ជាប់៩ខែ។ ខ្មែរ​មួយចំនួន​ទៀត ប្រឹ​ជេរប្រមាថ លន់ នល់។ ភាគ​ទី៧ សប្តាហ៍​ក្រោយ ពិនិត្យមើល​មូលហេតុ​យួន​ចូល​ស្រុកខ្មែរ​ម្តង​ទៀត​ឆ្នាំ១៩៧៩។ ខ្ញុំ ហាស់ សាន The Cambodia Daily រដ្ឋធានី វ់ា​ស៊ិន​តុន​

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.