27 C
Phnom Penh

ភាគ៥៖ តើឧកញ៉ារូបណា ដែលមាន រសហសនាម ជាយក្សមហាសមុទ្រ ប៉ាស៊ីហ្វិក?

បទវិភាគ

សេដ្ឋី និង មហាសេដ្ឋីភាគច្រើននៅស្រុកខ្មែរ ដែលបានទទួលងារ ឧកញ៉ា មានកំណើតជាកូនចៅ−ចិន ហើយមួយចំនួនទៀត មានកំណើតជាកូន−ចៅវៀតណាម ដូរឈ្មោះដើមមកដាក់ឈ្មោះខ្មែរពិរោះៗដូចខ្មែរ ឬ លើសពីឈ្មោះខ្មែរ។ មានសេដ្ឋីប្រមាណបី−បួននាក់មានឈាម ជ័រជាចាម ឬ ខ្មែរអ៊ីស្លាម។ ចាប់ពីថ្ងៃបង្កើតព្រះរាជក្រឹត្យប្រទាន តែងតាំងងារឧកញ៉ាឡើងវិញសម័យរាជាណា ចក្រទី២ នាឆ្នាំ១៩៩៤  ក្នុងរយៈពេលប្រមាណ១០ឆ្នាំ គឺឆ្នាំ២០១៤ ឧក ញ៉ាសេដ្ឋី ឬ មហាសេដ្ឋីមានចំនួន ៧០៤ នាក់។ ឧកញ៉ាស្ថិតនៅលំដាប់ទី១ គឺ ឧកញ៉ា ផល្លា សម្បត្តិ ជ្រុន យូហាក់ ហើយឧកញ៉ាស្ថិតនៅលំដាប់ចុងប៉ូច ក្នុងឆ្នាំ២០១៤ គឺឧកញ៉ា ថាង អ៊ីហុង

ឧកញ៉ា ស៊ី គុងទ្រីវ ឬ ឧកញ៉ា គុងទ្រីវ បានទទួលងារឧកញ៉ា តាមព្រះរាជក្រឹត្យលេខ ០៥១៣/៥៧០ នៅថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ២០១៣ ហើយស្ថិតនៅលំដាប់ថ្នាក់ឧកញ៉ាលេខ៦៤៨។ ភរិយាឧក៉ញា ស៊ី គុងទ្រីវ បានទទួលងារឧកញ៉ាមុនស្វាមី។ ឧកញ៉ា ភូ ហុង ស៊ួន ស៊ី គុងទ្រីវ ឬ ក្លាយពីសៀងដើម ភូ ហ៊ុងស្វួន (Phu Hoang Xuan) បានទទួលងារឧកញ៉ា តាមរយៈព្រះរាជក្រឹត្យលេខ០២១៣/១២៦ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣ ហើយនៅលំដាប់លេខ៦២១។ ឧក ញ៉ា ស៊ី គុងទ្រីវ ស្ថានទូតស.រ.អា ប្រសិទ្ធរហសនាមឲ្យក្នុងឯកសារសម្ងាត់បែកធ្លាយថា យក្សមហាសមុទ្រប៉ាស៊ីហ្វិក (Pacific Giant)។ រហសនាមនេះ ទំនងជាមកពីមហា សេដ្ឋី ឧកញ៉ា ស៊ី គុងទ្រីវ មានបណ្តុំក្រុមហ៊ុនខាងផលិតកម្ម និង ចែកចាយ ខេធី ហ្រ្គុប និង ខេធីប៉ាស៊ីហ្វិក ហ្រ្គុប (KT Group & KT Pacific Group Limited) ដែលមានមុខរបរធំៗជាច្រើនមុខ ខ្លះជាពា ណិជ្ជកម្មផ្តាច់មុខ ពាសពេញប្រទេស។ ក្រុមហ៊ុនក្នុង បណ្តុំក្រុមហ៊ុន ខេធី ហ្រ្គុប និង ខេធីប៉ាស៊ីហ្វិក ហ្រ្គុប គ្រប់គ្រង ចាត់ចែងដោយឈ្មោះ ហុង ស៊ុន (Hong Soun) មានដូចតទៅនេះ៖

ខេធីអ៊ី ភ្នាក់ងារ ក្រុមហ៊ុនជប៉ុន មីតស៊ូប៊ីស្ហី (KTE General Agent, Mitsubishi of Japan) ក្រុមហ៊ុន វិស្វកម្មសំណង់ អិមអ៊ីស៊ី (MEC Construction Engineering Co., Ltd) ក្រុមហ៊ុន ខេធី ប៉ាស៊ីហ្វិក វិស្វកម្មសំណង់ (KT Pacific Construction Engineering Company) ក្រុមហ៊ុន ខេធី ប៉ាស៊ីហ្វិក អចលនទ្រព្យ (KT Pacific Real-Estate Limited) ក្រុមហ៊ុន មណ្ឌលពាណិជ្ជកម្មរួមពិភពលោក (United World Trade Center) ក្រុមហ៊ុន ខេធី មណ្ឌលអាជីវកម្ម (KT Business Center) ក្រុមហ៊ុន មណ្ឌលទទួលរៀបពិធីមង្គលការ ម៉ុងឌីយ៉ាល់ (Mondial Wedding Reception Center)  ក្រុមហ៊ុន វិស្វកម្មអាកាសយានដ្ឋាន អេសស៊ីអេ កម្ពុជា (Cambodia SCA Airport Engineering Company) ក្រុមហ៊ុន អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ (Phnom Penh International Airport) ក្រុមហ៊ុន ព្រលានយន្តហោះ សៀមរាប (Siam Reap Angkor International Airport) ក្រុមហ៊ុន ព្រលានយន្តហោះ ក្រុងព្រះសីហនុ (Sihanoukville International Airport) ក្រុមហ៊ុន ចម្រាញ់ប្រេងឥន្ទនៈ (Petrochemical Industry) ក្រុមហ៊ុន ខនឆ៍ ស៊ីម៉ង់ដ៍ (Conch Cement) នៅបាត់ដំបង ក្រុមហ៊ុន ឧស្សហកម្មដែក បូព៌ា (Eastern Iron and Steel Industry Co., Ltd) ក្រុមហ៊ុនបារីថ្នាំជក់ ៥៥៥ (British American Tobacco=BAT Cambodia (555 Brand) ក្រុមហ៊ុន មី និង ចំណីអាហារ (Cambodian Instant Noodles Food Company)  ក្រុមហ៊ុន ផ្សារ នាគមាស (Golden Dragon Market) ក្រុមហ៊ុន ក្រាលក្រួសទីធ្លា (Gravel Yard) ក្រុមហ៊ុន ភ្លើងអគ្គិសនី (Electric Power Company) រោងចក្រ ប៉ាក់ផ្លាកប្រចាំក្រុមហ៊ុនតាមកុមភ្យូទ័ (Computer Trademark Knitting Factory) ក្រុមហ៊ុន រោងចក្រក្តាបន្ទះ កម្ពុជា (Cambodia Plywood Factory)

ក្រៅពីមុខរបរមានរាយឈ្មោះមកនេះ ឯកសារសម្ងាត់ធ្លាយតាម Wikileaks និយាយថា ឧកញ៉ា ស៊ី គុងទ្រីវ មានតំណែងជាសហនាយក ជាមួយឧកញ៉ា ឡាវ ម៉េងឃិម ឬ ឡាវ ម៉េងឃិន ក្នុងក្រុមហ៊ុន ចំការដើមឈើ  Pheapimex Fu Chan ដែលមានហ៊ុនជាមួយក្រុមហ៊ុនចិន Wuzhishan LS ដែលបានបង្កឲ្យខូចខាតបរិស្ថានក្នុងបរិវេណដីបុព្វបុរស ប៉ះពាល់ដល់ជីវ ភាពជនជាតិភាគ តិច។

ឧកញ៉ា ស៊ី គុងទ្រីវ ជាអនុប្រធាន សភាពាណិជ្ជ កម្ម ជាសមាជិកព្រឹទ្ធ សភា តែប្រភពខ្លះថាលាលែងនៅឆ្នាំ២០១១ ព្រោះមិនចង់ប្រកាសទ្រព្យសម្បត្តិឲ្យរដ្ឋបាន ដឹង។ លោក មានសិទ្ធិចាត់ចែងលើផ្ទៃដីសម្បទានសេដ្ឋ កិច្ចនៅខេត្តព្រះសីហនុ យកធ្វើជាតំ បន់សេដ្ឋកិច្ចពិ សេស ដែលមានលោកជាប្រធានក្រុមអភិបាល។

ឧកញ៉ា ស៊ី គុងទ្រីវ មានដីទំហំជាង ១៥០ ហិកតារ នៅសង្កាត់ បិទត្រង់ ខណ្ឌព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១៤លានដុល្លារ ដោយចូលហ៊ុននឹងក្រុមហ៊ុនវិស្វកម្មសំ ណង់ពីក្រុង ម៉ុងរ៉េអាល់ ប្រទេស កាណាដា ឈ្មោះ SNC Lavilin សម្រាប់គម្រោងសង់ រោងចក្រផលិតថាមពលអគ្គិសនី ហើយនិងសង់កាស៊ី ណូនៅមាត់សមុទ្រ។ ក្រុមហ៊ុន SNC Lavilin ទទួលរងទណ្ឌកម្មពីធនាគារពិភពលោក ព្រោះតែគេអង្កេតឃើញថា មានការស៊ុំគ្រលំ សូកប៉ាន់ក្នុងពេលដេញថ្លៃម៉ៅការស្ថាបនាតាមគម្រោងរបស់ធនាគារពិភពលោកចំនួន៥លានដុល្លារ នៅឆ្នាំ២០១៣។ ឧកញ៉ា ស៊ី គុងទ្រីវ មានហ៊ុនក្នុងគម្រោងកែលម្អព្រលានយន្ហោះអន្តរ ជាតិភ្នំពេញ ជាមួយឧកញ៉ា ហាន់ ឃាង ចំនួន ៣០%  ក្នុងក្រុមហ៊ុន Muhibbah Masteron Cambodia (MMC)  ហ៊ុននឹងក្រុមហ៊ុនម៉ាឡេស៊ី Muhibbah Engineering Berhad   ដែលមានហ៊ុន ៧០%។ 

ក្រុមហ៊ុនស្ថាបនាព្រលានយន្តហោះទាំងនេះ ទទួលថវិ កាពី ក្រុមហ៊ុនលើកកម្ពស់ និង ចូលរួមដើម្បីសហប្រតិបត្តិការសេដ្ឋកិច្ច PROPARCO (Société de Promotion et de Participation pour la Coopération Economique) ដែលផ្តល់ថវិកាដល់ ក្រុមហ៊ុនវិស្វកម្មសំណង់បារាំង  SociétéConcessionaire de l’Aéroport (SCA) ដែលចូលហ៊ុននឹងក្រុមហ៊ុន វិនឈី (VINCI) ដែលទទួលថវិកាពី ភ្នាក់ងារបារាំងផ្នែកអភិវឌ្ឍន៍ (Agence Française de Développement) ដែលមានឧបត្ថម្ភទុនពីភ្នាក់ងារ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ International Finance Corporation (IFC)។ 

ឧកញ៉ា ហាន់ ឃាង មានដីសម្បទានសេដ្ឋកិច្ចនៅខេត្តក្រចេះ និង ខេត្ត មណ្ឌលគិរី ដើម្បីអភិវឌ្ឍផ្នែកកសិឧស្សាហកម្ម។ ឧកញ៉ា ហាន់ ឃាង មានប្រភពពីប្រ 

ទេសនូវ៉ែលហ្សេឡង់ដ៍ និង អូស្រា្តលី ក្នុងនាមជាថៅ កែភោជនិយដ្ឋាន ក្រោយពីភៀសខ្លួនសម័យសង្រ្គាមពីស្រុកខ្មែរ។

លោកបានទទួលងារឧកញ៉ា លំដាប់លេខ៧០ តាមព្រះរាជក្រឹត្យ ០៧៩៩/១៤៣ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៩៩។ បណ្តុំក្រុមហ៊ុនរបស់ឧកញ៉ា ស៊ី គុងទ្រីវ និង ឧកញ៉ា ហាន់ ឃាង  KT Pacific Group មានភរិយាមន្រ្តីធំៗក្នុងបក្ស ប្រជាជនកម្ពុជា ចូលហ៊ុនជាមួយ។ ឧកញ៉ា ស៊ី គុងទ្រីវ ជាពាណិជ្ជករឧបត្ថម្ភថវិកាដល់បក្ស ប្រជាជនកម្ពុជា។ ក្រៅពីនោះ មានឧកញ៉ា ឡាវម៉េង ឃិន និង ភរិយា អ្នកស្រី ជឹង សុភាព ហៅ យាយ ភូ ដែលជាមិត្តជិតស្និទ្ធនឹងគ្រួសារនាយករដ្ឋមន្រ្តី ចូល ហ៊ុនរកស៊ីជាមួយគ្នាដែរ។ សាខាក្រុមហ៊ុនសំណង់ក្នុងបណ្តុំក្រុមហ៊ុន KT Pacific Group មានហ៊ុនជាមួយក្រុមហ៊ុនសំណង់ចិនឈ្មោះ Sichuan Huaxi Group ចាត់ចែងកិច្ចការដោយអនុប្រធានក្រុមហ៊ុនឈ្មោះ Jingsi Zhang  និង ប្រធានអគ្គនាយក បណ្តុំក្រុមហ៊ុន LiXin Group ឈ្មោះ Kevin Hsu ក្នុងគម្រោងអភវឌ្ឍន៍តាមផែនការ ខ្សែក្រវ៉ាត់និងផ្លូវថ្នល់ Belt and Road Initiative (BRI) របស់រដ្ឋាភិបាលចិន។ វិស័យអចលន ទ្រព្យ ចាត់ចែងដោយនាយកក្រុមហ៊ុន CEO KT Pacific ឈ្មោះ ស៊ី ម៉េងម៉េង (Sy Meng Meng) ជាមួយភាគីចិន។

តាមសេចក្តីរាយការណ៍ ឧកញ៉ា ស៊ី គុងទ្រីវ កើតនៅ ក្នុងខេត្តកំពត នៅឆ្នាំ១៩៤៧ ក្នុងត្រកូលគ្រួសារចិន ចេះភាសាចិន៣ប្រភេទ ភាសាយួន ភាសាខ្មែរ និង ភាសា អង់គ្លេសតិចតួច។

ឧកញ៉ា ស៊ី គុងទ្រីវ ជាទីប្រឹក្សាសមាគមខ្មែរ−ចិន។ គេកត់សម្គាល់បានថា សេដ្ឋី ឧកញ៉ា ក្នុងសម័យនេះ រមែង តែទាក់ទិននឹងរឿងរំលោភ បំពានច្បាប់ក្នុងកម្រិតណា មួយក្នុងផ្នែកធនធាន ធម្មជាតិ បរិស្ថាន និង សិទ្ធិ មនុស្ស។ ប្រភពខ្លះថា ឧកញ៉ា ស៊ី គុងទ្រីវ មានទ្រព្យសម្បត្តិក្នុងក្រុមហ៊ុនសរុបស្មើនឹងទឹកប្រាក់ប្រមាណជាង ៨០០លានដុល្លារ៕

ភាគបន្តសប្តាហ៍ក្រោយ សូមជូនឈ្មោះសេដ្ឋី ឧកញ៉ា មានរហសនាមថា បិតារបរល្បែង

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស