Monday, March 8, 2021
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

528 POSTS 0 COMMENTS
video

អ្នកវិភាគថា មន្ត្រីជាន់ខ្ពស់កម្ពុជាដណ្តើមគ្នាចាក់វ៉ាក់សាំងអង់គ្លេសខណៈវ៉ាក់សាំងចិនត្រូវប្រកាសចាក់ឲ្យប្រជាពលរដ្ឋ

អ្នកឃ្លាំមើលនិយាយថា ការដណ្តើមវ៉ាក់សាំងអង់គ្លេស សហការ ផលិតជាមួយប្រទេសឥណ្ឌា របស់មន្ត្រីកម្ពុជា ជាការបង្ហាញឲ្យឃើញ ពីទង្វើរើសអើងលើប្រជាពលរដ្ឋ និងប្រកាន់បក្ខពួក។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ករណីអគ្គលេខាធិការរដ្ឋសភា លោក...
video

IDEA TALK៖មានហេតុផលអ្វីនៅពី ក្រោយការរារាំងក្រុមសកម្មជន មិនឲ្យចុះល្បាតព្រៃ ពីសំណាក់អាជ្ញាធរសមត្ថកិច្ច

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ស្តីអំពី៖តើមានហេតុផលអ្វីនៅពី ក្រោយការរារាំងក្រុមសកម្មជន មិនឲ្យចុះល្បាតព្រៃ ឈើពីសំណាក់អាជ្ញាធរ ឬ ក្រសួងមានសមត្ថកិច្ច?
video

ការកាប់បំផ្លាញព្រៃឈើនៅតែកើនឡើងឥតឈប់ឈរ ខណៈឧក្រិដ្ឋជនព្រៃឈើធំៗមិនទាន់ត្រូវបានចាប់ខ្លួន

សកម្មជនបរិស្ថាន និងអ្នកឃ្លាំមើលបញ្ហាសង្គម លើកឡើងថា ព្រៃឈើនៅកម្ពុជានឹងវិនាសអស់នាពេលខាងមុខ ប្រសិនបើក្រុមហ៊ុន និងឧកញ៉ាធំៗដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មព្រៃឈើ មិនត្រូវបានចាប់ខ្លួនយកមកផ្ដន្ទាទោស។ កាលពីឆ្នាំ២០១៦ លោក ហ៊ុន សែន បានបង្កើតគណៈកម្មការមួយដែលដឹកនាំដោយ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។  គណៈកម្មការជាតិមួយនេះបង្កើតឡើង ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅទូទំាងប្រទេស។ 

ប្រទេសខ្លះនៃសមាគមអាស៊ានមិនហើបមាត់ អំពីរបបពួកយោធាភូមាប្រើហិង្សាលើពលរដ្ឋនោះទេ ព្រោះតែដូចនឹងអំពើរបស់ខ្លួន

កាលពីថ្ងៃអង្គារទី២មីនា  ក្រុមរដ្ឋមន្ត្រីការបរទេសនៃសមាគមអាស៊ាន បានបើកកិច្ចប្រជុំពិសេសរបស់ខ្លួន រយៈពេល២ម៉ោងតាមវិដអូ conference ។ កិច្ចប្រជុំពិសេសនេះ មានរបៀបវារៈរបស់ខ្លួនតែមួយគត់ គឺលើកឡើងអំពី វិបត្តិនយោបាយ នៅក្នុងប្រទេសភូមា ដែលកើតឡើងដោយសារតែ ពួកយោធាធ្វើរដ្ឋប្រហារទំលាក់ រដ្ឋាភិបាលស៊ីវិល របស់ គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យដឹកនាំដោយ អ្នកស្រីអ៊ុងសានសូជីកាលពីថ្ងៃទី១ កុម្ភៈ ។
video

អ្នកវិភាគថា ព្រឹត្តិការណ៍វិលចូលស្រុក៩វិច្ឆិកា ជាកាដូដ៏ល្អសម្រាប់លោក ហ៊ុន សែន ចាប់ហែកសម្ព័ន្ធភាព សម រង្ស៊ី-កឹម សុខា

អ្នកវិភាគនៅក្រៅសុ្រកអះអាងថា ការកាត់លោក សម រង្ស៊ី ជាពិសេស ក្រុមមន្ត្រីជាន់ខ្ពស់៨នាក់ផ្សេងទៀត ដែលស្និទ្ធនឹងលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារពី២០ឆ្នាំដល់២៥ឆ្នាំ ហើយដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត គឺកើតឡើង ដោយសារបុព្វហេតុសារនយោបាយក្ដៅៗអំឡុងព្រឹត្តិការណ៍៩វិច្ឆិកា២០១៩នោះឯង។ អ្នកវិភាគនយោបាយ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ...
video

លោក កឹម សុខា ថា ទោះកម្ពុជាមានលទ្ធភាពអាចជួយខ្លួនឯងក៏ដោយ ក៏មិនអាចខ្វះការជ្រោមជ្រែងពីប្រទេសជាមិត្តបានដែរ

មេបក្សគណក្សសង្គ្រោះជាតិលោក កឹម សុខា អះអាងថា ទោះបីជា កម្ពុជាមានលទ្ធភាព និងបានខិតខំជួយខ្លួនឯងក៏ដោយ ប៉ុន្តែតាមការពិសោធន៍ជាក់ស្តែងសម្រាប់ប្រទេសក្រីក្រ តែងតែពឹងពាក់ជំនួយពីប្រទេសអ្នកមានស្ទើរតែគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច និងការជួយដោះស្រាយនូវវិបត្តិនានាកន្លងមក។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមេបក្សប្រឆាំងនៅកម្ពុជាបានជួបពិភាក្សាជាមួយ អ្នកស្រី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នេះ។
video

សហរដ្ឋអាមេរិក សាទរចំពោះកម្ពុជាទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ១៩ AstraZeneca

សហរដ្ឋអាមេរិក បានសម្តែងការសាទរដល់កម្ពុជា ចំពោះការមកដល់ដោយជោគជ័យ នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ឈ្មោះ អាស្ត្រាហ្សឺណិកា (AstraZeneca) ចំនួនជាង៣០ម៉ឺនដូស(៣២៤ ០០០) កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១។ ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា អះអាងនៅថ្ងៃទី៣ខែមីនាថា ការទទួលបានវ៉ាក់សាំងនេះ គឺដោយសារការប្តេជ្ញាចិត្តជាមុនចំពោះទីផ្សារ COVAX...
video

ព្រះរាជអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ព្រមានថានឹងធ្វើការសម្រេចចិត្តទៅលើពាក្យបណ្តឹងស្តីពីការប្លន់យកដីនៅកម្ពុជា

លោកមេធាវីអន្តរជាតិ លោក Richard Rogers កាលពីចុងខែកុម្ភៈ កន្លងទៅនេះ បានសរសេរលិខិតទៅកាន់ព្រះរាជអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ស្នើសុំឱ្យបើកការស៊ើបអង្កេតពេញលេញទៅពាក្យបណ្ដឹងស្តីពីការប្លន់យកដីនៅកម្ពុជា ។ លោក Richard Rogers បានដាក់ពាក្យបណ្ដឹងតំណាងឱ្យជនរងគ្រោះពលរដ្ឋខ្មែរពីការប្លន់យកដីពីសំណាក់អ្នកមានអំណាចនៅកម្ពុជា កាលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ ហើយពាក្យបណ្ដឹងនេះកំពុងស្ថិតនៅក្នុងការិយាល័យនៃព្រះរាជាអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ថា អាយស៊ីស៊ី...
video

ពលរដ្ឋដែលទិញផ្ទះល្វែងនៅបុរីពិភពថ្មីកំបូល បង្ហាញការខកចិត្ត និងត្អូញត្អែរគ្មានទឹកប្រើប្រាស់ ហើយពិដានផ្ទះជ្រាបទឹកនៅរដូវភ្លៀង

ពលរដ្ឋភាគច្រើន ដែលបានទិញផ្ទះល្វែង របស់ក្រុមហ៊ុនបុរីពិភពថ្មី សម្រាប់គម្រោងទី១-ទី២ និងទី៣ ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ បង្ហាញការខកចិត្ត និងរិះគន់ប្រធាន ឬអ្នកគ្រប់គ្រងក្រុមហ៊ុនបុរីពិភពថ្មីនេះ ថាបានផ្សព្វផ្សាយគម្រោងលក់ផ្ទះល្វែងរបស់ខ្លួន ប្រាសចាកពីការពិត ឬមានលក្ខណៈឆបោកអតិថិជន។ ប្រភពខ្លះឲ្យដឹងថា ទីតាំងផ្ទះល្វែង ប៉ុន្មានគម្រោងខាងលើនេះ មិនទាន់មានទឹកភ្លើង ជាពិសេសទឹកស្អាត សម្រាប់ផ្តល់ជូនអតិថិជននៅឡើយទេ...
video

IDEA TALK៖ តើការកាត់ទោសលោកសម រង្ស៊ី និងសហការីរបស់លោក ញាំងឱ្យមានផលវិបាកយ៉ាងណាខ្លះលើផ្ទៃនយោបាយកម្ពុជា?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១ ស្តីអំពី៖ តើការកាត់ទោសលោកសម រង្ស៊ី និងបណ្តាសហការីរបស់លោក ញាំងឱ្យមានផលវិបាក ឬជះឥទ្ធិលយ៉ាងណាខ្លះលើផ្ទៃនយោបាយកម្ពុជា?