28 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2850 POSTS
0 COMMENTS

តុលាការ ICC បញ្ជូន​អ្នកជំនាញ​ស៊ើបអង្កេត​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន

រដ្ឋអាជ្ញា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) លោក Karim Khan និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​១៧ ឧសភា ថា លោក​បាន​បញ្ជូន​ក្រុម​អ្នក​ស៊ើប​អង្កេត​ជា​ក្រុម​ជំនាញ​ផ្នែក​នីតិបច្ចេកវិទ្យា និង​បុគ្គលិក​ជំនួយការ​ចំនួន ៤២​នាក់​ទៅកាន់​ប្រទេស​អ៊ុយក្រែន ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​លើ​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្នុង​អំឡុង​ពេល​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។ ការ​បញ្ជូន​ក្រុម​ជំនាញ​ផ្នែក​ស៊ើបអង្កេត​បទល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅកាន់​ប្រទេស​អ៊ុយក្រែន ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាលពី​ពេល​ថ្មីៗ​នេះ​បាន​អនុម័ត​ជា​ផ្លូវការ ដោយ​សម្រេច​ផ្ដល់​សិទ្ធិ​ឱ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ចាត់ចែង​ការ​បញ្ជូន​អ្នកជំនាញ​ទៅ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ប្រព្រឹត្ត​ដោយ​កងទ័ព​រុស្ស៊ី​ទៅលើ​ជនស៊ីវិល​នៃ​ប្រទេស​អ៊ុយក្រែន។ នៅ​ក្នុង​កិច្ចប្រជុំ​នោះ ទោះ​ជា​មហាអំណាច​ចិន បាន​ជំទាស់​ក៏ដោយ ក៏​ក្រុមប្រឹក្សា​នៅតែ​រក​សំឡេង​បាន​គ្រប់គ្រាន់​ផ្ដល់​សិទ្ធិ​ឱ្យ...

លោក កឹម សុខា ថា​វីដេអូ​របស់​មេធាវី​ដើមបណ្ដឹង​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​លើ​ខ្លឹមសារ​ពិត

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​បម្រាម​នយោបាយ​ពី​បក្ស​កាន់​អំណាច លោក កឹម សុខា អះអាង​ក្នុង​សវនាការ​លើក​ទី​៤០ នៅ​ថ្ងៃ​ពុធ ទី​១៨ ឧសភា នេះ​ថា វីដេអូ​របស់​មេធាវី​ដើមបណ្ដឹង​ប្រវែង​ជាង ២​នាទី​ដែល​បាន​កាត់​ត​ចេញពី​វីដេអូ​ដើម​ជាង​មួយ​ម៉ោង​របស់​លោក ធ្វើ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​លើ​ខ្លឹមសារ​ពិត​នៃ​វីដេអូ​ដើម​យ៉ាង​ធ្ងន់ធ្ងរ។ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អះអាង​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា វីដេអូ​របស់​មេធាវី​ខាង​ដើមបណ្ដឹង​ប្រវែង​ជាង ២​នាទី​ដែល​យក​មក​ប្រើប្រាស់​ធ្វើជា​ភស្តុតាង​ក្នុង​ការ​ចោទប្រកាន់​លើ​រូបលោក មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នោះ​ទេ ហើយ​ជា​ខ្សែ​វីដេអូ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ថែម​ទៀត។ លោក​បន្ត​ថា...

គណបក្ស​ខ្មែរ​តែ​មួយ​ថា​ធ្លាប់​រង​ភាព​អយុត្តិធម៌​ពី​ការ​ចោទប្រកាន់​របស់​លោក សម រង្ស៊ី

ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ អះអាង​ថា ខ្លួន​បាន​ទទួល​រង​នូវ​ភាព​អយុត្តិធម៌​ធ្ងន់ធ្ងរ​ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ធ្លាប់​បាន​ចោទ​ខ្លួន​ថា​ជា​គណបក្ស​អាយ៉ង​របស់​គណបក្ស​កាន់​អំណាច ដោយសារតែ​ខ្លួន​បាន​ចូលរួម​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ ខណៈ​គណបក្ស​ភ្លើង​ទៀន បាន​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ។ ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ លោក គុច លី បាន​ចេញ​លិខិត​ចំហ​មួយ​កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ ថា លោក សម រង្ស៊ី ធ្លាប់​ចោទ​គណបក្ស​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​២០១៨...

គ.ជ.ប អំពាវនាវ​ដល់​បក្ស​នយោបាយ​គោរព​បទប្បញ្ញត្តិ​និង​គោលការណ៍​ច្បាប់​ពេល​ឃោសនា

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) អំពាវនាវ​ដល់​គណបក្ស​នយោបាយ និង​អ្នក​គាំទ្រ​ទាំងអស់ ត្រូវ​គោរព​តាម​បទប្បញ្ញត្តិ និង​គោលការណ៍​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត ដើម្បី​ឱ្យ​ការ​ឃោសនា​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី សុវត្ថិភាព និង​អហិង្សា។ ក្នុង​សេចក្ដី​អំពាវនាវ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ចុះ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា ការ​ឃោសនា​បោះឆ្នោត គឺជា​សកម្មភាព​មួយ​ចំនួន​ដែល​ត្រូវ​ធ្វើជា​សាធារណៈ ដើម្បី​បញ្ចុះបញ្ចូល​អ្នក​បោះឆ្នោត​ឱ្យ​បោះឆ្នោត​គាំទ្រ​បេក្ខជន ឬ​គណបក្ស​នយោបាយ​ណា​មួយ។ ដូច្នេះ ដោយ​អនុលោម​ទៅ​តាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជា​ការ​ឃោសនា​បោះឆ្នោត​ដែល​មាន​បំណង​ឱ្យ​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត និង​បេក្ខជន​ធ្វើការ​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ និង​កម្មវិធី​នយោបាយ​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​ឃុំ-សង្កាត់​ដល់​អ្នក​បោះឆ្នោត។ គ.ជ.ប លើកឡើង​ថា ដើម្បី​ឱ្យ​ការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី...

ក្រុម​អ្នកវិភាគ​ថា​លោក ហ៊ុន សែន ជា​អ្នក​ទទួល​ខុសត្រូវ​ខ្លួនឯង​ចំពោះ​ការ​គប់​ស្បែកជើង

ក្រុម​អ្នកវិភាគ​នយោបាយ​នៅ​ក្រៅ​ស្រុក ថា​ការ​គប់​ស្បែកជើង​របស់​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា​ការ​ទទួល​ខុសត្រូវ​របស់​លោក ហ៊ុន សែន ខ្លួនឯង មិន​ពាក់ព័ន្ធ​នឹង​សហរដ្ឋ​អាមេរិក​នោះ​ឡើយ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១៧ ឧសភា ថា...

IDEA TALK៖ (វគ្គ​២) ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ពេល​លោក ហ៊ុន សែន គំរាម​ករណី​គប់​ស្បែកជើង

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២២ ស្តីអំពី៖ «ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ពេល​លោក ហ៊ុន សែន គំរាម​ករណី​គប់​ស្បែកជើង»។

IDEA TALK៖ (វគ្គ​១) ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ពេល​លោក ហ៊ុន សែន គំរាម​ករណី​គប់​ស្បែកជើង

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២២ ស្តីអំពី៖ «ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ពេល​លោក ហ៊ុន សែន គំរាម​ករណី​គប់​ស្បែកជើង»។

ជំនួញ​ឈើ​ឆ្លងដែន​ខុសច្បាប់​កំពុង​កម្រើក​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម​ក្នុង​ខេត្ត​រតនគិរី

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ អះអាង​ថា ជំនួញ​ឈើ​ឆ្លងដែន​ខុសច្បាប់​ឆ្លងកាត់​ប៉ុស្តិ៍​ព្រំដែន​ចំណុច​លេខ​៦០១ និង​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៦២៣ ក្នុង​ស្រុក​អូរយ៉ាដាវ ជាប់​ព្រំដែន​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម កំពុង​កើតមាន​យ៉ាង​សស្រាក់សស្រាំ​ក្នុង​រយៈពេល​ជាង ២​សប្តាហ៍​ចុងក្រោយ​នេះ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​មមាញឹក​ដើរ​ឃោសនា​អូស​ទាញ​ទឹកចិត្ត​ពលរដ្ឋ​មុន​ពេល​បោះឆ្នោត​ឃុំ-សង្កាត់។ ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ រស់នៅ​ស្រុក​អូរយ៉ាដាវ លោក រចំ វើន បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា ស្ទើរ​ជា​រៀងរាល់​ថ្ងៃ​មាន​ម៉ូតូ​ដឹកជញ្ជូន​ឈើ​យ៉ាងហោច​ណាស់ ៦០​គ្រឿង​ឆ្លង​ដែន​ចូល​ប្រទេស​វៀតណាម ឆ្លងកាត់​ប៉ុស្តិ៍​ព្រំដែន​លេខ​៦០១ និង​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៦២៣ ក្នុង​ស្រុក​អូរយ៉ាដាវ...

កម្ពុជា​ស្នើ​ឱ្យ​អាមេរិក​បន្ត​សុពលភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ឡើងវិញ

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិក​បន្ត​សុពលភាព ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) សម្រាប់​កម្ពុជា​ឡើងវិញ ដើម្បី​បន្ត​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា​ក្នុង​វិស័យ​នានា ក្នុង​ពេល​បច្ចុប្បន្ន​នេះ បន្ទាប់ពី​ហួស​សុពលភាព​ជិត ២​ឆ្នាំ។ រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក ប្រាក់ សុខុន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា បន្ទាប់ពី​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក អេនតូនី ប្លីងខេន (Antony Blinken) ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-សហរដ្ឋ​អាមេរិក...

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទទូច​ឱ្យ​កម្ពុជា​ទម្លាក់​បទ​ចោទប្រកាន់​លើ​លោក កឹម សុខា

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ទៅ​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អនុញ្ញាត​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​មាន​សិទ្ធិ​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ។ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក អេនតូនី ប្លីងខេន (Antony Blinken) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា កន្លងទៅ​បន្ទាប់ពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-សហរដ្ឋ​អាមេរិក​ថា លោក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​រឹតត្បិត​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។ លោក អេនតូនី ប្លីងខេន ជំរុញ​ឱ្យ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទប្រកាន់​នយោបាយ​នានា​ដែល​កំពុងតែ​កើតមាន​ឡើង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ និង​អនុញ្ញាត​ឲ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព...

Latest news