Monday, July 13, 2020
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

2037 POSTS 0 COMMENTS
video

អាមេរិកបើកធ្វើសមយុទ្ធទ្រង់ទ្រាយធំ គំរាមចិន ករណីវាត​ទីកាន់​កាប់សមុទ្រ​ចិនខាងត្បូង

នៅទីបំផុតអាមេរិក សម្រេចបញ្ចេញ នាវាផ្ទុកយន្តហោះ ធំៗចំនួន២គ្រឿង ដែលដឹកយន្តហោះបាន ពី៦០ ទៅ៧០គ្រឿង កំពុងប្រតិបត្តិការធ្វើសមយុទ្ធទ្រង់ទ្រាយធំជាលើកដំបូងនៅសមុទ្រចិនខាងត្បូង អមដោយ យន្តហោះទម្លាក់គ្រាប់បែក B-52 ។ ដំណើរមកដល់របស់នាវាផ្ទុកយន្តហោះ USS Nimitz និងUSS Ronald Reagan អមដោយយន្តហោះB-52...
video

SMD ស្នើឱ្យបើក​ស៊ើបអង្កេតផ្តល់​យុត្តិធម៌​ដល់​ឃាតកម្មធំៗនៅកម្ពុជា រួមទាំង​ឃាតកម្មលោកបណ្ឌិត កែម ឡី

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យឬហៅកាត់ថា SMD បានស្នើតុលាការកម្ពុជាឱ្យបើកការស៊ើបអង្កេតឡើងវិញលើសំណុំរឿងឃាតកម្ម ២០ករណី ជាពិសេសឃាតកម្មលើអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោក កែម ឡី និងតារាសម្តែងទសវត្សរ៍៩០ អ្នកស្រី ពិសិដ្ឋ ពីលីកា ផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍ខួប៤ឆ្នាំនៃឃាតកម្មលោកបណ្ឌិត កែម ឡី នៅថ្ងៃទី ៧ ខែកក្កដានេះ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លើកឡើងថា ឃាតកម្មលើលោកបណ្ឌិត កែម ឡី...
video

ក្រុមសិទ្ធិមនុស្សជំរុញឱ្យចៅក្រមអនុវត្តកាតព្វកិច្ចពេញលេញតាមច្បាប់ដើម្បីធានាការជំនុំជម្រះដោយយុត្តិធម៌សម្រាប់ជនជាប់ចោទ

និងតួនាទីរបស់ខ្លួន ដែលច្បាប់បានចែង ដើម្បីធានាដល់ការទទួលបានសិទ្ធិជំនុំជម្រះក្តីប្រកបដោយយុត្តិធម៌។ កាតព្វកិច្ចទាំងនោះរួមមានការប្រាប់ ឬពន្យល់ទៅជនជាប់ចោទអំពីការចោទប្រកាន់ និងប្រភេទបទល្មើសដែលចោទប្រកាន់ទៅលើពួកគេ។ ប្រាប់ពីសិទ្ធិមានមេធាវីការពារក្តី ឬសិទ្ធិការពារខ្លួនដោយខ្លួនឯង សិទ្ធិនៅស្ងៀមស្ងាត់ក្នុងពេលសវនាការជាដើម។ ព្រឹត្តិបត្រព័ត៌មានរបស់ CCHR ចេញផ្សាយការពីថ្ងៃ៦ ខែកក្កដា បានរកឃើញពាក់ព័ន្ធការសង្កេតសវនាការរបស់ខ្លួនលើសំណុំរឿង២៧៣ នៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃទី១ខែមករា...
video

IDEA TALK៖ តើអំណាចរបស់លោក ហ៊ុន សែន ដែលបានមកពីរដ្ឋប្រហារឆ្នាំ១៩៩៧ ញាំញីដោយវប្បធម៌និទណ្ឌភាពយ៉ាងណា?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ស្តីអំពី៖តើអំណាចរបស់លោក ហ៊ុន សែន សព្វថ្ងៃដែលបានមកពីការធ្វើរដ្ឋប្រហារបង្ហូរឈាមឆ្នាំ១៩៩៧ កំពុងញាំញីដោយវប្បធម៌និទណ្ឌភាពយ៉ាងណាខ្លះ?
video

រដ្ឋាភិបាលបន្តកាត់ផ្ទៃបឹងតាមោក ដែលជាបឹងធំចុងក្រោយនៅភ្នំពេញ ទៅឲ្យក្រុមហ៊ុនឯកជនក្រោមស្លាកអភិវឌ្ឍន៍

រដ្ឋាភិបាលលោកហ៊ុន សែន បានបន្តកាត់ផ្ទៃបឹងតាមោកឬបឹងទំនប់កប់ស្រូវ ដែលជាបឹងធម្មជាតិចុងក្រោយគេនៅរាជធានីភ្នំពេញ ឱ្យទៅ  វិស័យឯកជន និងរដ្ឋក្រោមស្លាកនៃការអភិវឌ្ឍន៍។ អនុក្រឹត្យរបស់រដ្ឋាភិបាលកាលពីថ្ងៃទី ២២មិថុនាថ្មីៗនេះ បង្ហាញថា ផ្ទៃដីបឹងតាមោគទំហំជិត៣០០ហិកតា ត្រូវបានរដ្ឋាភិបាលដែលមានការឯកភាពពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន សម្រេចកាត់ប្រគល់ទៅឱ្យក្រសួងការពារជាតិ។ ការសម្រេចនេះ ធ្វើឡើងទៅតាមការស្នើឡើងរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី...
video

ឥណ្ឌា ជប៉ុន អាមេរិកនិងអូស្ត្រាលីធ្វើសមយុទ្ធរួមគ្នានៅសមុទ្រឥណ្ឌា មានបំណងបិទនាវាចរណ៍ប្រទេសចិន

ក្រុមអ្នកឃ្លាំមើលនិយាយថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មហាអំណាចចិន បានបញ្ចេញឥទ្ធិពលវាតទី ជាខ្លាំងទៅលើដែនទឹកនៃ                     បណ្តាប្រទេសជាច្រើនក្នុងតំបន់។ តំបន់សមុទ្រ ចិនខាងត្បូង ដែលមានកោះ ចំនួន២៥០ លាតសន្ធឹងលើក្រឡាផ្ទៃ ៣លានគីឡូម៉ែត្រនោះ មហាយក្សចិន បានទន្ទា្រនកាន់កាប់យកពីប្រទេសក្នុងតំបន់ បានយ៉ាងច្រើន។ ដោយបារម្ភពីការបាត់បង់សមុទ្រចិនខាងត្បូងទៅលើប្រទេសចិន ...
video

លោកហ៊ុន សែន ព្រមានមន្ត្រីខ្លួនដែលឆ្លៀតឱកាសកេងយកប្រយោជន៍ពីការបែងចែកដីធ្លីជូនពលរដ្ឋ

លោកហ៊ុន សែន បានព្រមានជាថ្មីទៀតដល់ជនឆក់ឱ្យទាំងឡាយណាដែលហ៊ានយកឱកាសនៃការបែងចែក និងទទួលដីធ្លីរបស់ពលរដ្ឋ មកធ្វើការកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ដោយថាពួកគេនឹងត្រូវមានទោស។ សារព្រមាននេះ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី បានបញ្ជាទៅក្រសួងចំនួន៣ រួមមានក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី អោយកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២0 នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី...
video

អ្នកវិភាគ ថាយន្តការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង របស់រដ្ឋាភិបាលលោក ហ៊ុន សែន ជាការបំពេញមហិច្ឆតាវៀតណាមនិងអំណាចរបស់ខ្លួន

អ្នកវិភាគដែលមានមូលដ្ឋាននៅក្រៅប្រទេស បានលើកឡើងថារឿងព្រំដែន ដំណោះស្រាយសម្រាប់វៀតណាម មានស្តង់ដា២ តាមគោលដៅប្រយោជន៍របស់ខ្លួន។ ដោយឡែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញមានតែស្ដង់ដា ១គត់ គឺស្តង់ដាបុព្វហេតុមហិច្ឆតាវៀតណាម ដើម្បីអំណាចខ្លួនប៉ុណ្ណោះ។ អ្នកវិភាគនយោបាយ លោកគឹម សុខ លើកឡើងនៅបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃសុក្រនេះថា វៀតណាមមានជម្លោះព្រំដែនជាមួយខ្មែរផង និងចិនផង ប៉ុន្តែវៀតណាមបានរំលោភបូរណភាពទឹកដីកម្ពុជាហើយមានស្តង់ដារដោះស្រាយរបៀបខ្លួន។...
video

ភរិយាលោកបណ្ឌិតកែម ឡី គ្មានសង្ឃឹមឡើយថាទទួលបានយុត្តិធម៌ ដរាបណាគ្មានការផ្លាស់ប្តូរមេដឹកនាំ

ភរិយាលោកបណ្ឌិតកែម ឡី បានលើកឡើងថាការសង្ឃឹមទទួលបានយុត្តិធម៌ពិតប្រាកដទៅបាន លុះត្រាតែប្រទេសជាតិមានការផ្លាស់ប្តូរតែម្តង។ អ្នកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិតកែម ឡី បានផ្ញើសារនៅលើគណនីហ្វេសប៊ុករបស់អ្នកស្រីកាលពីថ្ងៃម្សិលមិញថា ក្រៅពីរៀបរាប់នូវទុក្ខសោក និងក្តីនឹករលឹកដល់ស្វាមីដែលបានបាត់បង់ជីវិតរយៈពេល៤ឆ្នាំទៅហើយ ទាំងដែលយុត្តិធម៌ពិតជាឆ្ងាយដូចជើងមេឃ។ អ្នកស្រីបន្តថា មានសំណួរដែលបានចោទសួរទៅអ្នកស្រីដដែលៗនិងមិនចេះចប់នោះ គឺថា...
video

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យក្រសួងចំនួនបីកាត់ឆ្វៀលដីជូនពលរដ្ឋរស់នៅក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ

លោក ហ៊ុន សែន ចេញបទបញ្ជាទៅ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, ក្រសួងកសិកម្ម និងក្រសួងដែនដី ត្រូវតែកាត់ឆ្វៀលដី និងចេញប្លង់កម្មសិទ្ធិស្របច្បាប់ ដល់ពលរដ្ឋដែលបានមករស់នៅលើទីតាំងដី ដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃ របស់រដ្ឋ ដូចជានៅកោះកុង និងព្រះវិហារជាដើម។ លោក យូ វាសនា...