Friday, April 23, 2021
Home ជំងឺកូវីដ ១៩

ជំងឺកូវីដ ១៩

១១នាក់ ស្លាប់នៅក្រុងហុងកុងក្រោយចាក់ថ្នាំការពារមេរោគកូរ៉ូណានៃជំងឺកូវិដ-១៩

រដ្ឋាភិបាលក្រុងហុងកុង បាន បើកយុទ្ធនាការចាក់វ៉ាក់សាំង ប្រភេទ Sinovac ដែលផលិតរបស់ហ៊ុនមួយនៃប្រទេសចិន។ យុទ្ធនាការនេះ បានប្រព្រឹត្តទៅ មួយខែមកហើយ ប៉ុន្តែសារព័ត៌មាន The Manila Times បានចុះផ្សាយថា រយៈពេលមួយខែមកនេះ មនុស្ស ១១នាក់ក្នុងចំណោម ១៣នាក់ បានស្លាប់ បន្ទាប់ពីបានចាក់ Sinovac។ ចំណែក២នាក់ទៀតបានស្លាប់...

អភិបាលខេត្តកោះកុង ដាក់បញ្ជាចាប់មេខ្យល់ និងពលករខ្មែរ ដែលលួចឆ្លងដែនត្រូវផ្ដន្ទាទោសដាច់ខាត

អភិបាលខេត្តកោះកុង ចេញបទបញ្ជាទៅសមត្ថកិច្ចខេត្ត ចុះពង្រឹងការត្រួតពិនិត្យ ការធ្វើដំណើរចេញ-ចូល នៅតាមច្រកព្រំដែនទាំងអស់ ដើម្បីចាប់មេខ្យល់ នាំពលករចេញចូលប្រទេសទាំងពីរ ដោយខុសច្បាប់ ដើម្បីចាត់វិធានការតាមច្បាប់។ បទបញ្ជារបស់អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានធ្វើឡើងក្រោយពេល កម្លាំងសមត្ថកិច្ចចម្រុះខេត្តនេះ បានចាប់មេខ្យល់ និងពលករខ្មែរ ដែលលួចឆ្លងដែនចេញចូលពីកម្ពុជា-ថៃ ដោយលួចបង្កប់មនុស្សក្នុងរថយន្ត...
video

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទការលក់ដូរក្នុងផ្សារលើ ១៤ថ្ងៃ ក្រោយរកឃើញអាជីវករក្នុងផ្សារនេះ ១៣នាក់ ឆ្លងជំងឺCovid-19

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទផ្អាកជាបណ្ដោះអាសន្ន អាជីវកម្ម ឬការលក់ដូរនៅក្នុងផ្សារលើ ក្រុងព្រះសីហនុ រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ០៣រសៀលថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺCovid-19 បន្ទាប់ពីមន្ត្រីសុខាភិបាល បានរកឃើញអាជីវករលក់ដូរក្នុងផ្សារលើ ចំនួន ១៣នាក់ បានឆ្លងជំងឺCovid-19។
video

លោក ហ៊ុន សែន ហាមមិនពលរដ្ឋមិនឱ្យចាកចេញពីផ្ទះ ឬភូមិនិងឆ្លងខេត្តរយៈពេល១៤ថ្ងៃ

លោក ហ៊ុន សែន បានដាក់បទបញ្ជាបន្ថែមទៀត ទៅកាន់អាជ្ញាធរឲ្យអនុវត្តវិធានការបានតឹងរឹង ដោយមិនឱ្យពលរដ្ឋចេញពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយទៀតឡើយ។ ការដាក់បទបញ្ជាបន្ថែមថ្មីទៀតនេះ បានធ្វើឡើងក្រោយពីចំនួនអ្នកឆ្លង និងស្លាប់ ដោយសារ ជំងឺកូវីដ-១៩ នៅតែមិនថយចុះ។ ជាក់ស្ដែងនៅថ្ងៃនេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ចំនួន ២៦១នាក់ និងស្លាប់ចំនួន...
video

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា មួយរូបបានទទួលមរណភាពដោយសារតែជំងឺ Covid-19

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា មួយរូបបានទទួលមរណភាពដោយសារតែជំងឺ Covid-19 កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្រោយពេលដែលលោកបានសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តាំងពីថ្ងៃយប់ទី០៦ ខែមេសា ឆ្នាំ២០២១ កន្លងមក។ លោក ម៉ៅ អាយុទ្ធ វ័យ ៧៧ឆ្នាំ ជារដ្ឋលេខាធិការក្រសួងព័ត៌មាន ត្រូវបានក្រសួងសុខាភិបាល...
video

ក្រសួងសុខាភិបាលប្រកាសថា កម្ពុជា បានចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនបានប្រមាណ ១លាននាក់ហើយ

ក្រសួងសុខាភិបាល បានអះអាងថា វ៉ាក់សាំងទាំង ៣ប្រភេទ គឺស៊ីណូហ្វាម អាស្ត្រាហ្សេនីកា និងស៊ីណូវ៉ាក់ បានចាក់ជូន ពលរដ្ឋប្រមាណ ១លាននាក់ហើយ។ របាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជាស្ដីពីការចាក់ថ្នាំបង្ការជំងឺCovid-19 បានចេញផ្សាយនៅពាក់កណ្តាលខែមេសា ឆ្នាំ២០២១ នេះថា ក្នុងរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែមេសា...
video

ក្រសួងសុខាភិបាលកម្ពុជា ណែនាំ ពីការថែទាំព្យាបាលជំងឺកូវីដ១៩ នៅតាមផ្ទះដោយខ្លួនឯង

ក្រសួងសុខាភិបាលកម្ពុជា ណែនាំឲ្យមានការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកមានជំងឺកូវីដ១៩ នៅតាមផ្ទះដោយខ្លួនឯង។ ក្រសួងសុខាភិបាល លើកឡើងថា ករណីអ្នកវិជ្ជមានជំងឺកូវីដ១៩ដែលគ្មានរោគសញ្ញាគួរឲ្យសង្ស័យ ដូចជា មិនក្អក កម្ដៅក្រោម៣៧.៥អង្សា មិនហៀរសំបោរ មិនឈឺបំពង់ក នោះគឺបញ្ជាក់ថា ពួកគេនៅមានសភាពទូទៅធម្មតា ដូច្នេះមិនចាំបាច់ប្រើឱសថដើម្បីព្យាបាលនោះទេ។ ក្រសួងបញ្ជាក់ថា...
video

តុលាការខេត្តព្រះសីហនុចោទប្រកាន់និងឱ្យឃុំខ្លួនពលរដ្ឋ២នាក់នៅពន្ធនាគារករណីពីគេចចេញពីកន្លែងធ្វើចត្តាឡីស័ក

តុលាការខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍នេះនេះ  បានចោទប្រកាន់ និងស្នើឲ្យឃុំខ្លួនពលរដ្ឋ២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន  ក្រោមហេតុផលថា ពួកគេគេចចេញកន្លែងធ្វើចត្តាឡីស័កកាលពីថ្ងៃទី១០ និងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១  លោក ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ...
video

លោក ហ៊ុន សែន ថា កម្ពុជា កំពុងស្ថិតនៅមាត់ជ្រោះនៃគ្រោះមហន្តរាយដោយសារការរីករាលដាលនៃជំងឺCovid-19

លោក ហ៊ុន សែន អះអាងថា កម្ពុជា កំពុងស្ថិតនៅមាត់ជ្រោះនៃគ្រោះមហន្តរាយ ដោយសារការរីករាលដាលនៃជំងឺ Covid-19  ប្រសិនបើរដ្ឋាភិបាលមិនបានចាត់វិធានការទប់ស្កាត់ ឲ្យបានទាន់ពេលវេលា និងការចូលរួមពីពលរដ្ឋទេនោះ។ ការអះអាងនេះធ្វើតាមរយៈខ្សែអាត់សំឡេង ដែលបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅកាន់អាជ្ញាធរមូលដ្ឋានក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ឲ្យទប់ស្កាត់ការធ្វើដំណើរ និងធ្វើអាជីវកម្មផ្សេងៗ ជាបន្ទាន់ដើម្បីទប់ស្កាត់ការចម្លងវីរុសCovid-19 ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ។
video

រដ្ឋបាលខេត្តព្រះសីហនុ ផ្អាកអាជីវកម្មតូបលក់ដូរក្នុងផ្សារលើ ក្រោយរកឃើញអាជីវករ ២នាក់ ឆ្លងជំងឺCovid-19

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មតូបលក់ដូរចំនួន ៣៦តូប នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា។ ការសម្រេចនេះ បានកើតឡើងក្រោយមន្ត្រីសុខាភិបាល រកឃើញអាជីវករលក់គ្រឿងសមុទ្រស្រស់នៅក្នុងផ្សារលើ  ២នាក់ បានឆ្លងជំងឺCovid-19។ មន្ត្រីជំនាញពាក់ព័ន្ធ នៃរដ្ឋបាលក្រុង-ខេត្តព្រះសីហនុ កំពុងចុះស្រង់ស្ថិតិក្រុមអាជីវករ ឬពលរដ្ឋ ដែលជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺCovid-19 ...

MEDIA FEEDS

Popular

១១នាក់ ស្លាប់នៅក្រុងហុងកុងក្រោយចាក់ថ្នាំការពារមេរោគកូរ៉ូណានៃជំងឺកូវិដ-១៩

រដ្ឋាភិបាលក្រុងហុងកុង បាន បើកយុទ្ធនាការចាក់វ៉ាក់សាំង ប្រភេទ Sinovac ដែលផលិតរបស់ហ៊ុនមួយនៃប្រទេសចិន។ យុទ្ធនាការនេះ បានប្រព្រឹត្តទៅ មួយខែមកហើយ ប៉ុន្តែសារព័ត៌មាន The Manila Times បានចុះផ្សាយថា រយៈពេលមួយខែមកនេះ មនុស្ស ១១នាក់ក្នុងចំណោម ១៣នាក់ បានស្លាប់ បន្ទាប់ពីបានចាក់ Sinovac។ ចំណែក២នាក់ទៀតបានស្លាប់...