26 C
Phnom Penh

CATEGORY

អំពើ​ពុករលួយ

ពលរដ្ឋ​បន្ទោស​លោក គួច ចំរើន និង​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ​ថា​ធ្វើ​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ​សាធារណៈ

ក្រុម​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម បាន​រិះគន់​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី លោក ចេង ស្រុង និង​លោក...

ចៅហ្វាយ​ខេត្ត​បន្ទាយមានជ័យ​ចេញ​មុខ​អន្តរាគមន៍​បញ្ចប់​ទំនាស់​ក្នុង​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត

អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​កោះ​ប្រជុំ​បន្ទាន់​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​បញ្ចប់​ជម្លោះ​ផ្ទៃក្នុង​នៅ​ពេល​បុគ្គលិក​សុខាភិបាល​នៃ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត បាន​ព្រមាន​ថា នឹង​ដាក់​ពាក្យ​លាលែង​ដើរ​ចេញ​ពី​អង្គភាព។ ប្រភព​ព័ត៌មាន​ដែល​ជឿ​ទុកចិត្ត បាន​ផ្តល់​ឯកសារ​សម្ងាត់​ឱ្យ​សារព័ត៌មាន The Cambodia Daily...

អាមេរិក​ដាក់​ទណ្ឌកម្ម​មន្ត្រី​ផ្កាយ​មាស​បួន​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ពីរ​រូប គឺ​លោក ចៅ ភិរុណ និង​លោក ទៀ វិញ

សហរដ្ឋ​អាមេរិក​សម្រេច​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ទទួល​ខុស​ត្រូវ និង​សិទ្ធិមនុស្ស Global Magnitsky Human Rights Accountability Acts លេខ​១៣៨១៣...

អាមេរិក​ព្រមាន​អ្នក​ជំនួញ​ខ្លួន​នៅ​កម្ពុជា​កុំ​ឱ្យ​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​និង​រំលោភ​សិទ្ធិមនុស្ស

ការិយាល័យ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ផ្សព្វផ្សាយ​នូវ​សេចក្ដី​ថ្លែងការណ៍​រួម​បី​ក្រសួង គឺ​ក្រសួង​ហិរញ្ញវត្ថុ ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ការបរទេស ដែល​ប្រកាស​ព័ត៌មាន​អំពី​ការ​ដាស់តឿន​ដល់​អ្នក​ជំនួញ​ជាតិ​អាមេរិក​ទាំងអស់ កុំ​ឲ្យ​ពាក់ព័ន្ធ​មុខ​ជំនួញ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ សេចក្ដី​ថ្លែងការណ៍​រួម​ដែល​ធ្វើឡើង​ដោយ​ក្រសួង​ទាំង​បី​នេះ ត្រូវ​បាន​មើល​ឃើញ​នៅ​ក្នុង​គេហទំព័រ​របស់​ក្រសួង​ការបរទេស​អាមេរិក...

អ្នកវិភាគ​និង​មន្ត្រី​បក្ស​នយោបាយ​យល់​ថា​ការ​ប្រកាស​លក់​ដី​បឹង​តាមោក​គឺជា​ការ​បន្លំ​ភ្នែក​ពលរដ្ឋ

អ្នកវិភាគ និង​មន្ត្រី​គណបក្ស​នយោបាយ ចាត់ទុក​ការ​ប្រកាស​លក់​ដី​បឹង​តាមោក​របស់​រដ្ឋាភិបាល ដើម្បី​យក​លុយ​សាងសង់​អគារ​ទីស្ដីការ​ថ្មី​ក្រសួង​មហាផ្ទៃ នា​ពេល​ថ្មីៗ​នេះ​ថា​ជា​ការ​បន្លំ និង​បោកប្រាស់​ពលរដ្ឋ​តែប៉ុណ្ណោះ ព្រោះ​ថា​គ្មាន​រដ្ឋាភិបាល​ណា​ដែល​សង់​អគារ​ធំ​ស្កឹមស្កៃ ហើយ​មិន​ដឹង​ខ្លួនឯង​គ្មាន​លុយ​នោះ​ទេ។ ការ​លើកឡើង​របស់​អ្នកវិភាគ និង​សង្គម​ស៊ីវិល...

អ្នក​ឃ្លាំមើល​រិះគន់​មន្ត្រី​ជំនាញ​ព្រំដែន​ឃុបឃិត​ជាមួយ​ឈ្មួញ​អនុញ្ញាត​ឲ្យ​នាំចូល​អាល់កុល​ក្លែងក្លាយ​រាប់​ម៉ឺន​លីត្រ​ក្នុង​មួយ​ថ្ងៃៗ

ក្រុម​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម ថ្លែង​ហួសចិត្ត​អាជ្ញាធរ​នៅ​តាម​ព្រំដែន​ដែល​បណ្តែត​បណ្តោយ​ឲ្យ​ឈ្មួញ​ល្មើស​អាច​នាំចូល​អាល់កុល​ក្លែងក្លាយ​រាប់​ម៉ឺន​លីត្រ​ពី​ប្រទេស​ជិតខាង ចូល​មក​កម្ពុជា នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ពលរដ្ឋ អ្នក​ប្រើប្រាស់​ដែល​កំពុង​មាន​តម្រូវការ​ចាំបាច់​នា​ពេល​បច្ចុប្បន្ន​នេះ។ អ្នក​ឃ្លាំមើល​សង្គម​បាន​ចាត់ទុក​ការ​នាំចូល​អាល់កុល​ក្លែងក្លាយ​ចូល​មក​នេះ គឺ​លុះណាតែ​មាន​ការ​ត្រូវរ៉ូវ​គ្នា​រវាង​សមត្ថកិច្ច​ជំនាញ​ប្រចាំការ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​ជាមួយ​ឈ្មួញ ទើប​អាច​ដឹក​អាល់កុល​រាប់​ម៉ឺន​លីត្រ​ដែល​ផ្ទុក​នៅ​លើ​រថយន្ត​ធំៗ​អាច​បើក​ឆ្លងកាត់​ព្រំដែន​បាន​ដោយ​រលូន។ ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​មន្ត្រី​ជំនាញ​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង...

លោក ជា សុផារ៉ា រង​ការ​ចោទប្រកាន់​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ជួរ​បក្ស​កាន់​អំណាច​របស់​ខ្លួន

សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ចោទ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច​របស់​ខ្លួន ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​រក​ឃើញ​ថា...

ពលរដ្ឋ​ខេត្ត​កោះកុង​ព្រួយបារម្ភ​អំពី​បទល្មើស​គ្រឿងញៀន​នាំចូល​ពី​ថៃ​តាម​ច្រក​លំហ​សមុទ្រ

ពលរដ្ឋ​ខេត្ត​កោះកុង បង្ហាញ​ការ​ព្រួយបារម្ភ​អំពី​បទល្មើស​នាំចូល​គ្រឿងញៀន​ជិត ៣០០​គីឡូក្រាម ដែល​ជនល្មើស​បន្ត​លួច​នាំចូល​តាម​ច្រក​លំហ​សមុទ្រ​ចូល​មក​ក្នុង​ភូមិសាស្ត្រ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ខណៈ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ប្រចាំ​ច្រក​លំហ​សមុទ្រ​ហាក់​មិន​សូវ​រវល់​អើពើ​ពី​ការ​នាំចូល​គ្រឿងញៀន​ឆ្លងដែន​នេះ​ទេ។ ពលរដ្ឋ​បាន​ដាក់​ការ​សង្ស័យ​ទៅលើ​សមត្ថកិច្ច​ជំនាញ​ប្រចាំការ​នៅ​លើ​លំហ​សមុទ្រ​ថា ទំនង​ជា​អាច​មាន​ជាប់​ពាក់ព័ន្ធ​សំណូក​ពុករលួយ​ពី​ក្រុម​ជនល្មើស ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំចូល​គ្រឿងញៀន​ជាបន្តបន្ទាប់ មុន​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស្រែអំបិល...

មន្ត្រី​នគរបាល​ជាច្រើន​នាក់​ចោទ​អធិការ​ស្រុក​ប្រាសាទបាគង​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ

មន្ត្រី​នគរបាល​ជាច្រើន​នាក់ ចោទ​ថា អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប លោក លឹម សម្បត្តិ ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ និង​បង្ក​បាតុភាព​គ្មាន​សណ្ដាប់ធ្នាប់​នៅ​ក្នុង​ទីតាំង​មូលដ្ឋាន​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​យ៉ាង​អនាធិបតេយ្យ។ មន្ត្រី​នគរបាល​ប្រចាំ​ស្រុក​ប្រាសាទបាគង...

ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​កូវីដ​កុមារ​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែនសុខ​រង​ការ​ចោទ​ថា​យក​លុយ​ជា​សាធារណៈ

អាណាព្យាបាល​មួយ​ចំនួន​បាន​ចោទ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ ថា​បាន​ឃុបឃិត​គ្នា​បង្កើត​កម្មវិធី​ប្រមូល​លុយ​ពី​អាណាព្យាបាល​ជា​សាធារណៈ លើ​សេវា​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 ដល់​កុមារ ដែល​ប្រាសចាក​ពី​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។ អាណាព្យាបាល​ម្នាក់​មាន​វ័យ​ជាង ៥០​ឆ្នាំ រស់នៅ​ខណ្ឌ​សែនសុខ...

ព័ត៌មានថ្មីៗ