មន្ត្រីរដ្ឋាភិបាល និងមន្ត្រីគណបក្សប្រឆាំងពិភាក្សាដេញដោលអំពីសម្បទានដីនៅរដ្ឋសភា
កាលពីម្សិលមិញ លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានច្រានចោល ការអះអាងពីប្រជាពលរដ្ឋចំនួន២០០គ្រួសារនៅក្នុងខេត្តកោះកុង ដែលបានប្តឹងក្រុមហ៊ុនផលិតស្ករស ថេតអេនលីល(Tate & Lyle )របស់អង់គ្លេស ពាក់ព័ន្ធនឹងដី ដែលពួកគេត្រូវបានបណ្តេញចេញដោយខុសច្បាប់ដោយអះអាងថា មានតែ១៣គ្រួសារប៉ុណ្ណោះក្នុងចំណោមនោះ នៅមានជម្លោះជាមួយក្រុមហ៊ុនចម្ការកៅស៊ូក្នុងស្រុកនៅឡើយ។ ប្រជាពលរដ្ឋ២០០គ្រួសារនេះបានដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុនថេតអេនលីល ទៅតុលាការយុត្តិធម៌ជាន់ខ្ពស់នៅក្នុងប្រទេសអង់គ្លេសដើម្បីទារសំណងរាប់លានកាលពីខែមុន ដោយចោទថា ក្រុមហ៊ុននេះទទួលផលពីអំពៅ ដែលដាំ នៅលើដីដោយមិនត្រឹមត្រូវ គឺដីដែលពួកគាត់ត្រូវបានគេបណ្តេញចេញតាំងពីឆ្នាំ២០០៦ ជាការចោទប្រកាន់ដែលក្រុមហ៊ុននេះបានបដិសេធ។ ក្នុងអំឡុងការជជែកពិភាក្សានៅរដ្ឋសភាអំពីសេចក្តីព្រាងច្បាប់ស្តីពីសហគមន៍កសិកម្ម លោក ច័ន្ទ សារុន...
អភិបាលខេត្តកំពង់ធំថ្មីសន្យាផ្ដល់ដីឲ្យអ្នកភូមិជាង៥០០គ្រួសារ ដែលត្រូវបានបណ្ដេញចេញពីដី
កាលពីថ្ងៃអង្គារ អភិបាលខេត្តកំពង់ធំដែលទើបតែងតាំងថ្មីបានសន្យាចំពោះប្រជាពលរដ្ឋជាង៥០០គ្រួសារ ដែលត្រូវបានក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមបណ្ដេញចេញពីលំនៅដ្ឋានរបស់ខ្លួនដោយបង្ខំកាលពីជាងបីឆ្នាំមុននោះថា ពួកគាត់នឹងទទួលបានដីស្រែជំនួសវិញនៅដើមខែក្រោយនេះ ។ កងកម្លាំងសន្តិសុខ បានបណ្ដេញអ្នកភូមិចេញពីឃុំក្រយានៅក្នុងស្រុកសន្ទុក កាលពីខែធ្នូ ឆ្នាំ២០០៩ដើម្បីទុកដីនោះឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ចម្ការកៅស៊ូ តាន់ បៀន (Tan Bien) នៅខេត្តកំពង់ធំ ដែលបានទទួលដីសម្បទានទំហំ៨.១០០ហិកតានៅក្នុងតំបន់នេះ។ គ្រួសារទាំងនេះ បានរស់នៅលើទីតាំងថ្មីមួយ ដែលគ្មានដីស្រែចម្ងាយប្រហែលប្រាំគីឡូម៉ែត្រអស់រយៈពេលបីឆ្នាំមកហើយ។
លោក អ៊ុត សំអន អភិបាលខេត្ត ដែលបានស្បថចូលកាន់តំណែងកាលពីថ្ងៃច័ន្ទ បានមានប្រសាសន៍ថា នៅពេលនេះ គ្រួសារទាំងនេះនឹងទទួលបានដីស្រែបន្ថែមពី១ ទៅ១,៥ហិកតាសម្រាប់គ្រួសារនីមួយៗនៅក្នុងទីតាំងដាច់ដោយឡែកមួយ ដែលស្ថិតនៅក្បែរនោះ។ លោកបានមានប្រសាសន៍ថា “នៅដំណាច់ខែឧសភា ឬនៅដើមខែមិថុនា ដីស្រែនេះ នឹងប្រគល់ឲ្យគ្រួសារទាំងនេះ”។
លោក អ៊ុត សំអន បានមានប្រសាសន៍បន្ថែមថា “...
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាស្នើសុំបង្កកប្រាក់ខែរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ
កាលពីម្សិលមិញ លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានផ្ញើលិខិតមួយច្បាប់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហេង សំរិន ប្រធានរដ្ឋសភា ដោយស្នើសុំឲ្យរដ្ឋាភិបាលបង្កកប្រាក់ខែរបស់សមាជិកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិទាំងអស់ ដោយលោកលើកហេតុផលថា គណបក្ស ដែលទើបបង្កើតថ្មីនេះមិនទាន់បានតែងតាំងសមាជិករបស់ខ្លួននៅក្នុងរដ្ឋសភាឲ្យស្របច្បាប់នោះទេ។ យោងតាមលោក ជាម យៀប បានឲ្យដឹងថា គណបក្សសង្គ្រោះជាតិ ដែលកើតឡើងដោយការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទិ្ធមនុស្សនោះ នៅតែមានឈ្មោះផ្លូវការក្នុងរដ្ឋសភា ក្នុងនាមជាគណបក្សចាស់នៅឡើយ ដូច្នេះពួកគេមិនគួរទទួលបានប្រាក់ខែទេ។ លោក ជាម យៀប បានមានប្រសាសន៍ថា“ គណបក្សសង្គ្រោះជាតិអត់មាននៅក្នុងរដ្ឋសភាទេ”។លោកបន្ថែមថា អាសនៈរបស់សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិនៅក្នុងសភា គួរតែទុកឲ្យនៅទំនេររហូតដល់ការបោះឆ្នោតរួច។ លោក ជាម យៀប...
មន្ត្រីអង្គការយូណេស្កូរិះគន់អគារលក់ទំនិញដែលមានពន្លឺខ្លាំងពេកនៅក្នុងអគារសម័យអាណានិគមបារាំង
កាលពីម្សិលមិញ មន្ត្រីម្នាក់នៅអង្គការយូណេស្កូ (UNESCO) បានរិះគន់ម្ចាស់អគារប្រវត្តិសាស្ដ្រសម័យអាណានិគមបារាំងមួយនៅខណ្ឌដូនពេញរាជធានីភ្នំពេញដែលត្រូវបានវាយកម្ទេចចោលកាលពីឆ្នាំមុន ហើយពេលនេះ បានក្លាយជាហាងផ្គត់ផ្គង់សម្ភារការិយាល័យដែលមានពន្លឺក្រហម និងខៀវយ៉ាងខ្លាំង។ ស្ថិតនៅកាច់ជ្រុងផ្លូវលេខ១០៨ និងមហាវិថីព្រះនរោត្ដម ទីតាំងនេះគឺជាអតីតអគារមួយសាងសង់នៅសតវត្សរ៍ទី១៩ដែលផ្នែកខាងមុខមានព៌ណលឿង និងមានប៉មប្លែកមួយ។ កាលពីមួយឆ្នាំមុន កម្មករបានចាប់ផ្ដើមវាយកម្ទេចអគារនេះ ហើយអ្នកស្រី
កាំង ហ្គិចណៃ បាននិយាយនៅពេលនោះថា អ្នកស្រីនឹងសាងសង់អគារដូចគ្នានេះឡើងវិញ ព្រោះអគារចាស់នេះស្ថិតក្នុងស្ថានភាពទ្រុឌទ្រោម។ លោកស្រី អាន ឡើមេ៉ស (Anne Lemaistre)តំណាងប្រចាំប្រទេសរបស់អង្គការយូណេស្កូបានរិះគន់ម្ចាស់អគារនេះ កាលពីម្សិលមិញ ដោយមិនបានគោរពតាមការសន្យារបស់ខ្លួន។ លោកស្រី អាន ឡើមេ៉ស មានប្រសាសន៍ថា “ ខ្ញុំគិតថា គាត់បានសន្យាដោយខ្លួនគាត់សាងសង់អគារថ្មីនេះឲ្យដូចអគារចាស់ ពេល
យើងមានការព្រួយបារម្ភ ពេលគាត់វាយអគារចាស់នេះចោល ប៉ុន្តែក្រោយមក គាត់បានធ្វើឲ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។វាមិនធ្វើឲ្យទីក្រុងមានសោភ័ណភាពនោះទេ”។ ដោយមានការព្រួយបារម្ភចំពោះកេរដំណែលវប្បធម៌នៅរាជធានីភ្នំពេញលោកស្រីឡើមេ៉ស មានប្រសាសន៍ថា តម្លៃប្រវត្តិសាស្ដ្រ
របស់ទីតាំងនេះ បានបាត់បង់ទាំងស្រុង។ “ មួយឆ្នាំក្រោយមក មិនត្រឹមតែមិនសាងសង់អគារឲ្យដូចដើម...
រដ្ឋាភិបាលបញ្ចេញខ្សែអាត់សំឡេងមេបក្សប្រឆាំងវាយប្រហារគ្នា
នៅក្នុងការប៉ុនប៉ងជាថ្មីម្តងទៀត ដើម្បី បង្ខូចកេរ្តិ៍ឈ្មោះរបស់គណបក្សប្រឆាំង កាលពីម្សិលមិញ រដ្ឋាភិបាលបាន បញ្ចេញខ្សែអាត់សំឡេងទី២របស់មេដឹកនាំគណបក្សសង្គ្រោះជាតិដែលទើបបង្កើតឡើងនាពេលថ្មីៗនេះ ប្រមាថគ្នា កាលពីពួកគេដឹកនាំគណបក្សប្រឆាំងប្រជែងគ្នា។ ខ្សែអាត់សំឡេងរយៈពេល២២នាទី ដែលដំបូងឡើយត្រូវបានចាក់ផ្សាយតាមវិទ្យុបាយ័ន របស់លោកស្រី ហ៊ុន ម៉ាណា កូនស្រីរបស់លោក ហ៊ុន សែន នេះមានពាក្យសម្តីរបស់លោក សម រង្សុី ប្រធានគណបក្សសង្គ្រោះជាតិ នាពេលបច្ចុប្បន្ន និងលោក កឹម សុខា ដែលជាអនុប្រធាន ដែលបានថតចន្លោះពីឆ្នាំ២០០៨ដល់ឆ្នាំ២០១២ នៅពេលលោក សម រង្សុី ជាប្រធានគណបក្ស សម រង្សុី និងលោក កឹម សុខា ជាប្រធានគណបក្សសិទ្ធិមនុស្ស។លោក សត្យា រក្ស ម្ចាស់កម្មវិធីវិទ្យុបាយ័នបានលើកឡើងថា ខ្សែអាត់សំឡេងដែលត្រូវបានទីស្តីការគណៈរដ្ឋមន្ត្រីផ្សព្វផ្សាយកាលពីម្សិលមិញនេះ គឺជាខ្សែអាត់ទី២ក្នុងចំណោមខ្សែអាត់សំឡេងចំនួន១០ដែលនឹងត្រូវចាក់ផ្សាយដើម្បីបង្ហាញថា គណបក្សសង្គ្រោះជាតិបែកបាក់សាមគ្គីគ្នាមុនការបោះឆ្នោតជាតិដែលនឹងប្រព្រឹត្តទៅនាខែកក្កដាខាងមុខនេះ។ ខ្សែអាត់សំឡេងចាក់ផ្សាយកាលពីម្សិលមិញេនះគឺជាពាក្យសម្តីរបស់លោក សម រង្ស៊ីនិយាយអំពីគណបក្សសិទ្ធិមនុស្ស អំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០០៨។ លោក សម រង្ស៊ី បានមានប្រសាសន៍អំពីគណបក្សសិទ្ធិមនុស្សថា “ វាមិនមែនជាគណបក្សប្រឆាំងពិតប្រាកដទេ ពីព្រោះគណបក្សនេះមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជា។គណបក្សនេះបង្កើតឡើងដើម្បីតែបំបែកលទ្ធិប្រជាធិបតេយ្យនិងគណបក្សប្រឆាំងពិតប្រាកដប៉ុណ្ណោះ”។ ខ្សែអាត់សំឡេងនេះក៏មានពាក្យសម្តីរបស់ លោក កឹម សុខា មានប្រសាសន៍ទៅកាន់អ្នកគាំទ្រគណបក្សសិទ្ធិមនុស្សនៅមុនការបោះឆ្នោតឆ្នាំ២០០៨ផងដែរ ដោយបានមានប្រសាសន៍ថា លោក សម រង្ស៊ី មានកំហុសច្រើនដូចលោក ហ៊ុន សែន ដែរ។ លោក កឹម សុខា បានមានប្រសាសន៍ថា“ គ្រប់អ្នកនយោបាយប្រឆាំងទាំងអស់មិនធ្វើការបម្រើជាតិទេ។គាត់
មិនអាចកែកំហុសរបស់គាត់បានផង ធ្វើម៉េចគាត់ចង់កែកំហុសអ្នកដទៃបាន។គាត់មិនមែនជានាយករដ្ឋមន្ត្រីទេ ប៉ុន្តែជាប្រធានគណបក្សរបស់គាត់ គាត់ក៏ចាស់ដែរ ហើយកាន់មុខតំណែងដដែលនេះយូរហើយ”។ ខ្សែអាត់សំឡេងនេះក៏មានបញ្ចូលបទអត្ថាធិប្បាយហួសសម័យរបស់លោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំ ជាស្ថានីយវិទ្យុឯករាជ្យផងដែរ ហើយពីមុនលោកធ្លាប់បានរិះគន់ការវាយបកគ្នារវាងគណបក្សប្រឆាំង។ នៅក្នុងខ្សែអាត់សំឡេងនេះ លោក ម៉ម សូណង់ដូ ដែលត្រូវបានដោះលែងកាលពីដើមឆ្នាំនេះ បន្ទាប់ពីបានជាប់ពន្ធនាគារពីបទដឹកនាំចលនាបះបោរនៅក្នុងខេត្តក្រចេះនោះ លើកឡើងពីលទ្ធភាពដែលថា មេដឹកនាំគណបក្សប្រឆាំងទាំងពីរប្រហែលជា
កំពុងធ្វើជាខ្វល់ខ្វាយអំពីប្រទេសកម្ពុជាដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ សំឡេងលោក ម៉ម សូណង់ដូ ត្រូវគេថតបាននៅពេលលោកមានប្រសាសន៍ថា “ ខ្ញុំមិនយល់ស្របចំពោះការដឹកនាំរបស់លោក កឹម សុខា និងលោក សម រង្ស៊ី។ តើពួកគាត់កំពុងខំបោកប្រាសសាធារណជន ឬដើម្បីជួយប្រជាពលរដ្ឋ ឬក៏គ្រាន់តែជួយក្រុមខ្លួន?”។ លោក សត្យា រក្ស ម្ចាស់កម្មវិធីវិទ្យុបាយ័នបានមានប្រសាសន៍តាមទូរស័ព្ទកាលពីម្សិលមិញថា លោកមិនមែនចាក់ផ្សាយខ្សែអាត់សំឡេងនេះ ដើម្បីបម្រើឲ្យផលប្រយោជន៍របស់គណបក្សប្រជាជនកម្ពុជានោះទេ ប៉ុន្តែដោយសារតែលោកចង់លាតត្រដាងពីការខ្វះភាពស្មោះត្រង់រវាងលោក សម រង្ស៊ី និងលោក កឹម សុខា។ លោកបានមានប្រសាសន៍ថា “ ខ្សែអាត់សំឡេងនេះមិនមែនជារបស់គណបក្សប្រជាជនកម្ពុជាទេ វាជារបស់ខ្ញុំ។ខ្ញុំចង់បង្ហាញពីឥរិយាបថរបស់គណបក្សប្រឆាំង និងចរិតរបស់បុរសទាំងពីរនេះ”។ លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានបានមានប្រសានស៍ថា តាមពិត...
អ្នកមានបុណ្យស័ក្តិធំៗ និងអ្នកជំនួញស្ដុកស្ដម្ភចូលរួមបរិចា្ចគលុយដល់កាកបាទក្រហមកម្ពុជា
នៅសល់ជាងពីរខែដល់ថ្ងៃបោះឆ្នោត អ្នកនយោបាយ និងអ្នកជំនួញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ បានប្រមូលផ្តុំគ្នាកាលពីម្សិលមិញ នៅក្នុងរាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាកាកបាទក្រហមពិភពលោក ដោយបានចូលរួមក្នុងការបរិច្ចាគប្រាក់ ដែលសរុបមានចំនួន១៤លានដុល្លារ សម្រាប់ផ្តល់ឲ្យកាកបាទក្រហមកម្ពុជា ក្រោមការចូលរួមជាអធិបតីពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី។ នៅចំពោះមុខក្រុមនិស្សិតស្ម័គ្រចិត្តរបស់កាកបាទក្រហមកម្ពុជារាប់ពាន់នាក់ នៅឯទីស្នាក់ការកណ្តាលរបស់កាកបាទក្រហមកម្ពុជា អ្នកមានអំណាចជាច្រើនក្នុងប្រទេសកម្ពុជា បានរង់ចាំអស់រយៈពេលជិតពីរម៉ោង ដើម្បីបរិច្ចាគប្រាក់របស់ខ្លួនជូនលោកស្រី ប៊ុន រ៉ានី ដែលជាប្រធានកាកបាទក្រហមកម្ពុជា និងលោក ហ៊ុន សែន ហើយបន្ទាប់មកពួកគេបានថតរូបជាមួយលោក ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី និងស្តាប់ការប្រកាសតាមឧគ្ឃោសនសព្ទពីចំនួនទឹកប្រាក់ ដែលពួកគេបានបរិច្ចាគ។ ទឹកប្រាក់បរិច្ចាគមានចំនួនច្រើនជាងគេបំផុត គឺបានមកពីក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (Boo-young Group) ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសកូរ៉េ ខាងត្បូង ដែលបានបញ្ចុះបឋមសិលា នៅក្នុងខណ្ឌសែនសុខ កាលពីថ្ងៃអង្គារ សម្រាប់គម្រោងសាងសង់ក្រុងរណបមួយ...
ភ្ញៀវទេសចរបរទេសភាគច្រើនមកលេងប្រទេសកម្ពុជា ព្រោះចង់ព្យាបាលជំងឺមាត់ឆ្មេញ
អ្នកជំនាញខាងសុខភាពមាត់ធ្មេញបានលើកឡើងកាលពីថ្ងៃច័ន្ទថា ភ្ញៀវទេសចរបរទេស ដែលមកព្យាបាលជំងឺនៅក្នុងប្រទេស
កម្ពុជាមានចំនួនកាន់តែច្រើនឡើងៗ ព្រោះសេវាព្យាបាលធ្មេញមានតម្លៃថោក។
នៅពេលភ្ញៀវទេសចរប្រហែល៣០០នាក់បានទៅចូលរួមក្នុងពិធីជប់លៀងមួយ ដែលមានអាហារប្រាំមុខ នៅឯសណ្ឋាគារសូហ្វីតែល ផូគីថរ៉ា ដែលរៀបចំដោយមន្ទីរពេទ្យទន្តសាស្ត្រ និងសម្ផស្ស រំចង់ លោកទន្តបណ្ឌិត បានពន្យល់ប្រាប់ពីសារប្រយោជន៍នៃការដាក់ធ្មេញ ដើម្បីបញ្ចុះបញ្ចូលភ្ញៀវទេសចរទាំងនោះឲ្យជ្រើសរើសយកការព្យាបាលធ្មេញដែលមានតម្លៃថោក ប៉ុន្តែធានាគុណភាពបានយូរដល់ធ្មេញទើបដាក់ថ្មី។ លោកទន្តបណ្ឌិត ទិត ហុងយឺ ប្រធានមន្ទីរពេទ្យទន្តសាស្ត្រ និងសម្ផស្សរំចង់ បានមានប្រសាសន៍បន្ទាប់ពីអាហារពេលល្ងាច និងការសម្តែងសៀកថា “ការដាំធ្មេញមិនទាន់ជាពេញនិយមទេក្នុងពេលឥឡូវ ប៉ុន្តែដោយសារតែមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និង
ការយល់កាន់តែច្បាស់អំពីសារប្រយោជន៍នៃការថែទាំសុខភាព ប្រជាពលរដ្ឋខ្មែរបានចាប់ផ្តើមជ្រើសរើសយកការព្យាបាលធ្មេញដោយដាំធ្មេញហើយ”។ ប៉ុន្តែភ្ញៀវខ្លះនៅតែមានភាពភ័យខ្លាច...
រដ្ឋសភាអនុម័តច្បាប់បង្ការអគ្គិភ័យ ដែលអាចផ្តន្ទាទោសមន្ត្រីណាមិនបំពេញកាតព្វកិច្ចពន្លត់ភ្លើង
កាលពីម្សិលមិញ រដ្ឋសភាបានអនុម័តច្បាប់ស្តីពីការបង្ការអគ្គិភ័យ ដែលនឹងផ្តន្ទាទោសមន្ត្រីពន្លត់អគ្គិភ័យណា ដែលមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានល្អ នៅពេលពន្លត់ភ្លើង ហើយក៏បានធ្វើវិសោធនកម្មច្បាប់មួយ ដែលផ្តល់អំណាចថែមទៀត ដល់អាជ្ញាធរមូលដ្ឋាន ក្នុងការជ្រើសរើសបុគ្គលិកនៅតាមមន្ទីរថ្នាក់ខេត្ត ឬថ្នាក់ក្រុង។ ការអនុម័តច្បាប់ស្តីពីការបង្ការអគ្គិភ័យនេះ បានធ្វើឡើងបន្ទាប់ពីមានគ្រោះអគ្គិភ័យធំៗមួយចំនួនកាលពីឆ្នាំកន្លងទៅ រាប់ទាំងអគ្គិភ័យមួយ ដែលបានលេបត្របាក់ផ្សាររាត្រី ពោរពេញដោយមនុស្សច្រើនកុះករនៅក្នុងខេត្តសៀមរាប កាលពីខែធ្នូ ដោយបានធ្វើឲ្យមនុស្សចំនួនប្រាំបីនាក់ស្លាប់។ ដោយមានប្រាំបីជំពូក និងមាន៣៣មាត្រាច្បាប់ស្តីពីការបង្ការអគ្គិភ័យនេះ ចែងពីការផ្តន្ទាទោសចំពោះមន្ត្រីណា ដែលរារាំងដំណើរ
ការពន្លត់អគ្គិភ័យ។ មាត្រា២៧ ចែងថា មន្ត្រីណា ដែលមិនទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួនឲ្យបានពេញលេញ ឬមិនអនុវត្តភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ នៅពេលពន្លត់ភ្លើង” នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីប្រាំមួយខែ រហូតដល់ពីរឆ្នាំ ហើយនឹងត្រូវ
ពិន័យជាប្រាក់ចំនួន៤លានរៀល ប្រហែល១.000 ដុល្លារ។ ចំណែកមាត្រា២៨នៃច្បាប់នេះចែងថា “ សកម្មភាពណា ដែលរារាំងដល់សកម្មភាពពន្លត់អគ្គិភ័យ និងបណ្តាលឲ្យបាត់បង់ទ្រព្យសម្បត្តិនឹងត្រូវផ្តន្តាទោសដាក់ពន្ធនាគាររយៈពេលពីពីរខែ ដល់ប្រាំឆ្នាំ...
សាលាឧទ្ធរណ៍តម្កល់សាលក្រមដែលសម្រេចឲ្យក្រុមហ៊ុនរបស់ភរិយាលោករដ្ឋមន្ត្រីឈ្នះក្តី
កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកំពង់ឆ្នាំងជុំវិញជម្លោះដីធ្លីមួយក្នុងស្រុកកំពង់ត្រឡាច រវាងស្ត្រីអាយុ៧០ឆ្នាំម្នាក់ និងក្រុមហ៊ុនមួយរបស់ភរិយារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ពាក់ព័ន្ធដីទំហំ៣.០០០ម៉ែត្រក្រឡា។ ក្នុងខែឧសភា ឆ្នាំ២០១២ សាលាដំបូងខេត្តកំពង់ឆ្នាំងបានបង្គាប់ឲ្យ ឈ្មោះ ចាត បាត់ ដែលជាកសិករក្នុងឃុំ តាជេស ស្រុកកំពង់ត្រឡាចបង់ប្រាក់សំណងជំងឺចិត្តចំនួន២.៥០០ដុល្លារឲ្យក្រុមហ៊ុន KDC ជាក្រុមហ៊ុនអភិវឌ្ឍន៍របស់អ្នកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម។ លោក ប៉ាក់ ចាន់សំបូរ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះរបស់សាលាឧទ្ធរណ៍បានបញ្ជាក់កាលពីម្សិលមិញថា សាលក្រម
ដំបូង...
ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងបើកការដ្ឋានសាងសង់ទីក្រុងរណបដ៏ធំមួយ នៅរាជធានីភ្នំពេញ
កាលពីម្សិលមិញ ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (Booyoung Group) ដែលជាក្រុមហ៊ុនមួយរបស់ប្រទេសកូរ៉េខាងត្បូងបានបើកការដ្ឋានសាងសង់ទីក្រុងរណបមួយ ដែលមានទំហំទឹកប្រាក់វិនិយោគចំនួន១,១ពាន់លានដុល្លារ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងខណ្ឌសែនសុខ ដែលបើកការដ្ឋានធំទី២នៅរាជធានីភ្នំពេញក្នុងរយៈពេលមួយខែមកនេះ។ ទីក្រុងរណប ដែលត្រូវដាក់ឈ្មោះថា ក្រុងប៊ូយ៉ុង១ (Booyoung Town I) នេះ ត្រូវសាងសង់នៅលើផ្ទៃដីទំហំ២៣,៥ហិកតាក្នុងសង្កាត់ទឹកថ្លា។ លោក អឹុម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានលើកឡើងក្នុងសុន្ទរកថា កាលពីម្សិលមិញនៅឯពិធីបើកការដ្ឋានសាងសង់នេះថា...