29 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

អភិបាល​​​​​ខេត្តកំពង់ធំ​​​ថ្មី​សន្យា​​​ផ្ដល់ដី​​​​​ឲ្យ​អ្នក​​​ភូមិ​​​ជាង​​​៥០០​​​គ្រួសារ ដែល​​​ត្រូវ​​​​បាន​បណ្ដេញ​​​ចេញ​​​ពី​ដី​

កាល​​​ពី​​​ថ្ងៃ​​​អង្គារ អភិបាល​​​ខេត្ត​​​កំពង់ធំដែល​​​ទើប​​​តែង​​​តាំង​​​ថ្មីបាន​​​សន្យា​​​ចំពោះ​​​ប្រជា​​​​​​ពលរដ្ឋ​​​ជាង​​​៥០០​​​គ្រួសារ ដែល​​​ត្រូវ​​​បាន​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​វៀតណាម​បណ្ដេញ​​​ចេញ​​​ពី​លំនៅ​ដ្ឋាន​របស់​ខ្លួន​ដោយ​​​បង្ខំកាល​ពី​ជាង​​​បី​​​ឆ្នាំ​​​មុន​នោះ​ថា ​ពួក​គាត់​នឹង​​​ទទួល​​​បាន​​​ដីស្រែ​​​ជំនួស​​​វិញ​​​នៅ​​​ដើម​​​ខែ​​​​​​ក្រោយ​​​នេះ ។ កង​​​កម្លាំង​​​សន្តិសុខ បាន​​​បណ្ដេញ​​​​​​អ្នក​​​ភូមិ​​​ចេញ​​​ពីឃុំក្រយា​​​នៅក្នុង​ស្រុកសន្ទុក កាល​​​ពី​​​ខែ​​​ធ្នូ ឆ្នាំ២០០៩ដើម្បី​​​ទុក​ដី​នោះ​​​​ឲ្យក្រុមហ៊ុន​​​អភិវឌ្ឍន៍​​​ចម្ការ​​​កៅស៊ូ តាន់ បៀន (Tan Bien) នៅ​ខេត្ត​កំពង់ធំ ដែល​​​បាន​​​ទទួល​​​ដីសម្បទាន​​​ទំហំ៨.១០០ហិកតា​​​នៅ​​​ក្នុង​​​តំបន់​​​នេះ។​​​ គ្រួសារ​​​​​​ទាំង​​​​​​នេះ បាន​​​រស់​​​នៅ​​​លើ​​​ទី​តាំង​​​ថ្មី​​​មួយ ដែល​គ្មាន​​​ដី​​​ស្រែ​​​ចម្ងាយ​​​​ប្រហែល​​​ប្រាំគីឡូ​​​ម៉ែត្រ​​​អស់រយៈ​ពេលបី​​​ឆ្នាំ​មក​ហើយ​។ លោក​​​ អ៊ុត សំអន អភិបាល​​​ខេត្ត ដែល​​​បាន​​​ស្បថ​​​ចូល​​​កាន់​​​​​តំណែង​​​កាល​​​ពី​​​​​​ថ្ងៃ​​​ច័ន្ទ បាន​​​មាន​​​ប្រសាស​​​ន៍ថា...

តំណាង​រាស្ត្រ​គណបក្ស​ប្រ​ជាជន​កម្ពុជា​ស្នើសុំ​បង្កក​ប្រាក់​ខែ​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​

កាល​ពីម្សិល​មិញ លោក​ ជាម យៀប តំណាង​រាស្ត្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូ​នលោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ និង​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​ ដោយ​​​ស្នើសុំ​ឲ្យ​រដ្ឋា​ភិបាល​​បង្កក​ប្រាក់​ខែ​របស់​សមា​ជិក​តំណាង​រាស្ត្រ​មកពីគណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​ ដោយលោក​លើ​កហេតុផល​ថា គណបក្ស​ ដែល​ទើប​បង្កើត​ថ្មី​នេះ​មិន​ទាន់​បាន​​តែង​តាំង​​​សមាជិក​របស់​ខ្លួននៅ​ក្នុង​រដ្ឋសភា​​​ឲ្យស្រប​ច្បាប់​នោះទេ។ យោង​តាម​លោក ជាម យៀប បាន​ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កើត​ឡើង​ដោយ​ការច្របាច់​បញ្ចូល​គ្នា​រវាង​គណ​បក្ស​...

មន្ត្រីអង្គការ​​​យូណេស្កូ​​​រិះគន់​​​អគារ​​​លក់ទំនិញ​​​ដែល​មាន​ពន្លឺ​ខ្លាំង​ពេក​នៅ​ក្នុង​អគារ​​​សម័យ​​​អាណានិគមបារាំង

កាល​​​ពី​​​ម្សិល​​​មិញ មន្ត្រី​​​ម្នាក់​​​នៅ​​​អង្គការ​​​យូណេស្កូ (UNESCO) បានរិះគន់​​​ម្ចាស់​​​អគារ​​​ប្រវត្តិសាស្ដ្រសម័យ​​​អាណានិ​​​គម​​​បារាំងមួយ​​​នៅ​​​ខណ្ឌ​​​ដូន​​​ពេញរាជធាន​​​ី​​​ភ្នំពេញ​​​ដែល​​​ត្រូវ​​​បាន​​​វាយ​​​កម្ទេច​​​ចោល​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ហើយ​​​ពេល​​​នេះ​​​ បាន​​​ក្លាយ​​​​ជា​ហាង​ផ្គត់​ផ្គង់​សម្ភារ​ការិយាល័យ​​​​ដែល​មាន​ពន្លឺ​​​​ក្រហម និង​​​ខៀវ​​​យ៉ាង​ខ្លាំង​។ ស្ថិត​​​នៅ​​​កាច់ជ្រុង​​​ផ្លូវ​​​លេខ​​​១០៨ និង​​​មហាវិថីព្រះនរោត្ដម ទី​​​តាំង​​​នេះ​​​​គឺ​​​ជា​​​អតីត​អគារមួយ​​​សាង​​​សង់​​​នៅ​​​សតវត្ស​​​រ៍ទី​​​១៩​​​ដែល​​​​ផ្នែក​ខាង​​​មុខ​​​​មានព៌ណ​​​លឿង និង​​​​មាន​​​ប៉ម​ប្លែក​​មួយ​។ កាលពី​​​មួយ​​​ឆ្នាំ​​​មុន កម្មករ​​​បាន​​​ចាប់​​​ផ្ដើម​​​វាយ​​​កម្ទេច​​​អគារ​​​​នេះ​ ហើយ​អ្នក​​​ស្រី​​​ កាំង ហ្គិចណៃ បាន​​​និយាយ​​​​នៅ​ពេល​នោះថា អ្នក​​​ស្រី​​​នឹង​​​សាង​សង់​អគារ​​ដូច​គ្នា​នេះ​ឡើង​​​វិញ​ ​ព្រោះ​​​​អគារ​​​ចាស់​​​នេះ​​ស្ថិត​ក្នុង​ស្ថានភាព​​ទ្រុឌ​ទ្រោម។ លោក​​​ស្រី អាន ឡើមេ៉ស (Anne Lemaistre)តំណាង​​​ប្រចាំប្រ​​​ទេស​​​របស់​​​អង្គការ​​​យូណេ​​​ស្កូបាន​​​រិះគន់​​​ម្ចាស់​​​អគារ​​​នេះ កាល​​​ពី​​​ម្សិល​​​មិញ ​​​ដោយ​​​មិនបាន​​​គោរព​​​តាមការ​​​សន្យា​​​របស់​​​​​​ខ្លួន​​​។ លោក​​​ស្រី អាន ឡើមេ៉ស ...

រដ្ឋាភិបាល​បញ្ចេញ​​ខ្សែ​អាត់សំឡេងមេបក្ស​​ប្រ​ឆាំង​វាយ​ប្រហារ​​គ្នា​​

នៅ​ក្នុង​ការ​ប៉ុន​ប៉ង​ជា​ថ្មី​ម្តង​​ទៀត ​ដើម្បី បង្ខូចកេរ្តិ៍​ឈ្មោះ​របស់​គណ​បក្ស​ប្រ​ឆាំង កាល​ពី​ម្សិលមិញ​ រដ្ឋាភិបាល​បាន បញ្ចេញ​​ខ្សែ​អាត់​​​សំឡេង​​​​ទី២​របស់​មេដឹក​នាំគណ​បក្ស​សង្គ្រោះ​​ជាតិ​ដែល​ទើប​​បង្កើត​ឡើង​​នា​​ពេល​ថ្មី​ៗ​នេះ ប្រ​មាថ​គ្នា កាលពី​ពួកគេ​ដឹក​នាំ​គណ​បក្ស​ប្រ​ឆាំង​ប្រ​ជែង​គ្នា។ ខ្សែ​អាត់សំឡេង​​​រយៈ​ពេល​២២​នាទី​ ដែល​ដំបូង​ឡើយ​ត្រូវ​បាន​ចាក់ផ្សាយ​តាម​វិទ្យុ​បាយ័ន របស់លោកស្រី ហ៊ុន ម៉ាណា កូន​ស្រី​របស់​លោក ហ៊ុន សែន នេះមាន​​​ពាក្យ​សម្តី​​​របស់លោក សម រង្សុី ប្រធាន​​​គណបក្ស​​​​​សង្គ្រោះ​​​ជាតិ​​​ នា​​​ពេល​​​បច្ចុប្បន្ន ​និងលោក កឹម សុខា ដែល​​​ជា​​​អនុ​​​ប្រធាន ដែល​បាន​ថត​​​ចន្លោះ​​​ពី​​​ឆ្នាំ២០០៨​​​ដល់​​​ឆ្នាំ២០១២ ​នៅ​ពេល​​​​លោក សម រង្សុី ជា​​​ប្រធាន​​​គណ​​​បក្ស ​សម រង្សុី និងលោក កឹម សុខា ជាប្រធាន​​​គណ​​​បក្ស​​​សិទ្ធិ​​​មនុស្ស។លោក សត្យា រក្ស ម្ចាស់កម្ម​​​វិធី​​​វិទ្យុ​​​បាយ័នបាន​​​លើក​​​ឡើង​​​ថា...

អ្នកមាន​បុណ្យស័ក្តិ​ធំ​ៗ និង​អ្នក​ជំនួញ​ស្ដុក​ស្ដម​្ភ​​​ចូល​​​រួម​​​បរិចា្ចគ​លុយដល់​កាក​បាទ​ក្រហម​កម្ពុជា​

នៅសល់​ជាងពីរខែ​ដល់ថ្ងៃ​​បោះឆ្នោត​ អ្នក​​នយោបាយ​ និង​អ្នក​ជំនួញ​ដែលមាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ បាន​ប្រមូល​ផ្តុំគ្នា​កាលពី​ម្សិលមិញ​​ នៅក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ប្រារព្ធ​ទិវា​កាក​បាទ​ក្រហម​ពិភពលោក​ ដោយ​​បាន​ចូលរួម​ក្នុង​ការបរិច្ចាគប្រាក់​ ដែល​សរុប​មាន​ចំនួន​១៤លាន​ដុល្លារ​ សម្រាប់ផ្តល់ឲ្យ​កាក​បាទ​ក្រហម​កម្ពុជា​ ​ក្រោមការ​ចូលរួមជា​អធិបតី​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ និង​លោកស្រី​ ​ប៊ុន រ៉ានី។ នៅចំពោះមុខក្រុមនិស្សិតស្ម័គ្រចិត្ត​របស់​កាកបាទ​ក្រហម​កម្ពុជារាប់​ពាន់​នាក់​ នៅឯ​ទីស្នាក់ការ​កណ្តាល​របស់​​កាកបាទ​ក្រហម​កម្ពុជា​ អ្នកមានអំណាច​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​ បានរង់ចាំ​អស់រយៈ​ពេល​ជិតពីរម៉ោង​ ដើម្បី​បរិច្ចាគប្រាក់​របស់ខ្លួន​ជូនលោកស្រី​ ប៊ុន រ៉ានី​ ដែលជាប្រធាន​កាកបាទក្រហម​កម្ពុជា និងលោក ហ៊ុន សែន​...

ការ​នាំ​អង្ករ​ចេញ​របស់​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​យ៉ាង​ច្រើន​នៅ​ក្នុង​រយៈ​ពេល​បួន​ខែ​ដំ​បូង​ឆ្នាំ​នេះ​

មន្ត្រី​មួយ​រូប​ និង​អង្គការ​ស្បៀង​អាហារ​ និង​កសិកម្ម​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ឬ​ហៅ​កាត់​ថា​ អង្គការ​ ហ្វាវ​ (FAO)​ បាន​ឲ្យ​ដឹង​ថា​ ការ​នាំ​អង្ករ​ចេញ​នៅ​ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ខណៈ​ដែល​វិស័យ​នេះ​ចាប់​ផ្តើម​ទាញ​យក​ប្រយោជន៍​ពី​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​នានា​នៅ​តំបន់​អឺរ៉ុប​ដោយ​មិន​ចាំ​បាច់​បង់​ពន្ធ។ លោក​ ធន​ វីរៈ​ នាយក​ក្រុម​ហ៊ុន​នាំ​ចេញ​អង្ករ​របស់​រដ្ឋ​គឺ​ ក្រុម​ហ៊ុន​ ហ្គ្រីន​ ត្រេដ​...

ភ្ញៀវទេសចរបរទេសភាគ​​​ច្រើន​​​មកលេងប្រទេសកម្ពុជា ព្រោះចង់ព្យាបាល​ជំងឺមាត់ឆ្មេញ

អ្នក​ជំនាញ​ខាងសុខភាពមាត់ធ្មេញ​បាន​លើកឡើងកាលពីថ្ងៃ​ច័ន្ទថា​ ភ្ញៀវ​ទេស​ចរ​​​បរទេស ដែល​មកព្យាបាល​ជំងឺ​​​នៅ​ក្នុង​​​ប្រទេស ​កម្ពុជា​មានចំនួន​កាន់​តែ​ច្រើន​ឡើង​ៗ​​ ព្រោះ​​​សេវាព្យាបាល​ធ្មេញ​មានតម្លៃថោក។​ នៅពេល​ភ្ញៀវទេសចរ​ប្រហែល​​៣០០​នាក់​បានទៅចូលរួម​ក្នុងពិធីជប់លៀ​ង​មួយ​ ដែលមាន​​អាហារ​ប្រាំមុខ​ នៅ​ឯ​សណ្ឋា​គារ​សូហ្វីតែល ផូគីថរ៉ា ដែលរៀប​ចំដោយមន្ទី​រ​ពេទ្យ​​ទន្តសាស្ត្រ និងសម្ផស្ស​ រំចង់​ លោក​​​ទន្ត​បណ្ឌិត​ បាន​ពន្យល់​ប្រាប់ពី​​សារ​ប្រយោជ​ន៍នៃការ​ដាក់ធ្មេញ​​ ដើម្បី​បញ្ចុះ​បញ្ចូល​ភ្ញៀវទេសចរ​ទាំងនោះ​ឲ្យ​ជ្រើស​រើស​យក​ការព្យា​បាល​ធ្មេញ​ដែល​មាន​តម្លៃថោក​ ប៉ុន្តែ​ធានាគុណភាព​បាន​​យូរ​​​ដល់ធ្មេញ​​​ទើប​​​ដាក់​​​ថ្មី។​ លោក​ទន្តបណ្ឌិត...

រដ្ឋសភា​​អនុម័ត​​ច្បាប់​បង្ការ​​​អគ្គិ​ភ័យ​ ដែល​អាចផ្តន្ទាទោសមន្ត្រីណាមិន​​បំពេញកាតព្វកិច្ច​ពន្លត់​ភ្លើង​

កាល​ពី​ម្សិល​មិញ ​រដ្ឋ​សភា​បា​ន​អនុម័ត​ច្បាប់ស្តី​ពី​​កា​រ​​បង្ការ​​​អគ្គិ​​ភ័យ​ ដែលនឹ​ង​ផ្តន្ទា​​ទោស​​​មន្ត្រី​​ពន្លត់​អគ្គិភ័យណា​ ដែល​មិន​​​​​បា​ន​​បំ​ពេញ​កា​តព្វ​កិច្ច​​របស់​ខ្លួនឲ្យបានល្អ ​នៅ​ពេល​ពន្លត់​ភ្លើង​ ហើយ​ក៏បាន​ធ្វើ​​វិ​សោធ​ន​កម្ម​ច្បាប់​មួ​យ ​ដែល​ផ្តល់​អ​ំ​ណាច​​ថែ​ម​ទៀ​ត​ ដល់​​អាជ្ញា​​​ធរ​មូល​ដ្ឋាន​ ក្នុងការ​ជ្រើស​រើស​​​បុគ្គ​លិក​​នៅ​តាម​មន្ទីរ​​ថ្នាក់ខេត្ត ​ឬ​ថ្នាក់ក្រុង។ ​កា​រ​​អនុ​ម័ត​ច្បាប់​ស្តី​​ពី​កា​រ​បង្ការ​​​អ​គ្គិ​ភ័យ​នេះ បា​ន​ធ្វើ​ឡើ​ង​បន្ទាប់​ពី​​មានគ្រោះ​អគ្គិភ័យ​​ធំៗ​មួ​យ​ចំ​នួន​​កា​ល​ពី​ឆ្នាំកន្លង​ទៅ ​រាប់​​ទាំង​​អ​គ្គិ​ភ័​យ​​មួ​យ ​ដែល​បានលេប​ត្រ​បាក់​ផ្សារ​​រាត្រី​​​ ពោរពេញដោយ​​មនុស្ស​ច្រើន​កុះ​ករ​នៅ​ក្នុង​ខេត្ត​សៀម​រាប ​កា​ល​ពី​ខែ​ធ្នូ​ ដោយ​បានធ្វើ​ឲ្យ​មនុស្ស​​ចំ​នួន​ប្រាំ​បី​នាក់​​ស្លាប់​។ ​​ដោ​យ​​មា​ន​ប្រាំ​បី​​ជំ​ពូ​ក...

សាលា​ឧទ្ធរណ៍​តម្កល់​សាល​​​ក្រម​​​ដែល​សម្រេច​ឲ្យ​​​ក្រុ​ម​ហ៊ុ​ន​​របស់ភរិយា​​លោក​រដ្ឋ​​មន្ត្រី​ឈ្នះ​ក្តី​​

កា​ល​​ពី​ម្សិល​មិញ ​សាលា​ឧទ្ធរណ៍​​បា​ន​ត​ម្កល់​​សាល​ក្រម​​​របស់​​​សាលា​​ដំ​បូ​ង​​ខេត្ត​​កំ​ពង់​ឆ្នាំ​ង​​​ជុំវិញជម្លោះ​​​ដី​ធ្លី​មួយ​​ក្នុ​ង​ស្រុ​ក​កំ​​ពង់​ត្រ​ឡាច​ ​រវា​ង​​​ស្ត្រី​​​​​អា​យុ​​៧០​​ឆ្នាំ​ម្នាក់​ និ​ង​ក្រុ​ម​ហ៊ុន​​មួ​យ​​​​របស់​​ភរិ​យា​​​​​រដ្ឋ​មន្ត្រី​ក្រ​សួ​ង​ឧស្សា​ហក​ម្ម រ៉ែ និ​ង​​​​ថា​ម​​ពល ​​ពាក់​ព័ន្ធ​ដី​​​ទ​ំ​ហំ​​៣.០០០​​ម៉ែត្រ​​ក្រ​ឡា​។ ​​ក្នុង​ខែ​​ឧសភា ឆ្នាំ​​២០១២ ​សាលា​ដំ​បូ​ង​​ខេត្ត​​​​កំ​ពង់​ឆ្នាំង​​បា​ន​បង្គាប់​ឲ្យ​ ​ឈ្មោះ​ ចាត បា​ត់ ​ដែល​​ជាក​សិ​ករ​​ក្នុ​ង​​​ឃុំ​ តា​ជេស ​​ស្រុ​ក​កំ​​ពង់​ត្រ​ឡាចបង់​​ប្រាក់​សំណង​ជំងឺ​ចិត្ត​​ចំ​នួ​ន​​២.៥០០​ដុល្លារ​​​ឲ្យ​​ក្រុ​ម​ហ៊ុន​...

ក្រុម​ហ៊ុន​របស់​​​ប្រទេស​​​កូរ៉េ​ខាង​ត្បូង​បើក​ការដ្ឋាន​សាង​សង់​ទីក្រុង​រណប​ដ៏​ធំមួយ ​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ

កាល​ពី​ម្សិល​មិញ​ ក្រុម​ហ៊ុន​ ប៊ូយ៉ុង​ គ្រុប​ (Booyoung Group)​ ដែល​ជា​ក្រុម​ហ៊ុន​មួយ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បើក​ការ​ដ្ឋាន​សាង​សង់​ទី​ក្រុង​រណប​មួយ​ ដែល​មាន​ទំហំ​ទឹក​​​​ប្រាក់​វិនិយោគ​ចំនួន​១,១​ពាន់​លាន​ដុល្លារ​ នៅ​​​តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​​​រុស្ស៊ី​ ក្នុង​ខណ្ឌ​សែន​សុខ​ ​ដែល​បើកការ​ដ្ឋាន​ធំ​​ទី២​នៅ​​រាជ​ធានី​ភ្នំ​ពេញ​​ក្នុង​រយៈ​ពេល​មួយ​ខែ​មក​នេះ​​​។ ទីក្រុង​រណប​ ដែល​ត្រូវ​ដាក់​ឈ្មោះ​ថា​ ​ក្រុង​ប៊ូយ៉ុង​១​...

ព័ត៌មានថ្មីៗ