26 C
Phnom Penh

TAG

ក្រុមហ៊ុន​សម្បក​ឬ​ស្នូក

ភាគ​៥៖ សេដ្ឋី​និង​សេដ្ឋិនី​ខ្មែរ​បើក​ក្រុមហ៊ុន​សម្បក​ទទេ​ឆ្លង​ទ្វីប​លាក់​លុយ​គេច​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​និង​សម្បត្តិ​ទ្រព្យ

តើ​មាន​សេដ្ឋី​ស្រុក​ខ្មែរ​ណា​ខ្លះ ជនបរទេស​ណា​ខ្លះ ប្រមូល​ទ្រព្យ​ពី​ស្រុក​ខ្មែរ​ទៅ​លាក់​ទុក​នៅ​បរទេស តាម​កោះ​ឯ​នាយ​សមុទ្រ ដោយ​បើក​ក្រុមហ៊ុន​បំភ័ន្ត​ភ្នែក? មាន​អ្នក​ខ្លះ​គេ​ថា​ជន​ទាំងនោះ​បើក​ក្រុមហ៊ុន​ដាក់​ទុន​រកស៊ី​ធម្មតា។ តទៅ​នេះ ជា​ភាគ​ទី​៥ នៃ​សេចក្តី​រាយការណ៍​ស្រង់​ពី​សំណុំ​ឯកសារ​ប៉ាណាម៉ា ឯកសារ​ឋានសួគ៌ និង​ឯកសារ​ការ​ទម្លាយ​ក្រៅ​ដែនដី។ តើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ធ្វើ​យ៉ាងណា​ដែរ​ក្រោយ​ធ្លាយ​ព័ត៌មាន​នោះ? ពាណិជ្ជករ​អ្នកមាន​លុយ​ពី​ស្រុក​ខ្មែរ​ដែល​យក​លុយ​ទៅ​ដាក់​ទុក​នៅ​ប្រទេស​កោះ​តូចៗ​នៅ​អាមេរិក​កណ្តាល ដោយ​បើក​ក្រុមហ៊ុន​សម្បក ឬ​ស្នូក (offshore shell company) ផ្សេងៗ​បង្វែងដាន​គេច​បង់​ពន្ធ​លើ​ចំណូល ឬ​សម្បត្តិ​ទ្រព្យ មិនមែន​ទៅ​ដាក់​ទុន​រកស៊ី​នៅ​ទីនោះ​ទេ។ តាម​ឯកសារ​បែក​ធ្លាយ​នៅ​ឆ្នាំ​២០១៦ ដែល​រដ្ឋាភិបាល​ប្រទេស​ជាច្រើន​បាន​ស៊ើប​អង្កេត ចាប់​ផ្ដន្ទាទោស​អ្នក​គេច​ពន្ធ​នោះ យើង​សូម​បញ្ជាក់​ថា អ្នក​ដាក់​លុយ​ទុក​នៅ​តាម​កោះ​ទាំងនោះ​មាន​ដូចជា៖ British Virgin...

ភាគ​៤៖ សេដ្ឋី និង​សេដ្ឋិនី​ស្រុកខ្មែរ​បើក​ក្រុមហ៊ុន​សម្បក​ទទេ​ឆ្លង​ទ្វីប​ដើម្បី​លាក់​លុយ

តើ​មាន​សេដ្ឋី​ស្រុក​ខ្មែរ​ណាខ្លះ​ប្រមូល​ទ្រព្យ​ពី​ស្រុកខ្មែរ​ទៅ​លាក់​ទុក​នៅ​បរទេស តាម​កោះ​ឯ​នាយ​សមុទ្រ​ដោយ​បើក​ក្រុមហ៊ុន​បំភ័ន្ត​ភ្នែក? នេះ​ជា​ភាគ​ទី​៤ នៃ​សេចក្តី​រាយការណ៍​ស្រង់​ពី​សំណុំ​ឯកសារ​ប៉ាណាម៉ា ឯកសារ​ឋានសួគ៌ និង​ឯកសារ​ការ​ទម្លាយ​ក្រៅ​ដែនដី។ តើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ធ្វើ​យ៉ាងណា​ដែរ? ក្រុម​អ្នកកាសែត​ស៊ើប​អង្កេត​អន្តរជាតិ ហៅ​កាត់​តាម​ភាសា​អង់គ្លេស​ថា ICIJ ដែល​មាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក បាន​បញ្ចេញ​ជា​សាធារណៈ​នូវ​ឯកសារ​សម្ងាត់​ប៉ាណាម៉ា (Panama Papers) នៅ​ខែ​មេសា ឆ្នាំ​២០១៦។ ប្រមាណ​មួយ​ឆ្នាំ​ក្រោយ​មក រដ្ឋាភិបាល​នៃ​ប្រទេស​នានា​ក្នុង​ពិភពលោក​បាន​យក​ច្បាប់​របស់​ខ្លួន​ផ្ដន្ទាទោស​ដាក់​ទោស​ក្រុម​មនុស្ស​ដែល​លាក់​ទ្រព្យសម្បត្តិ ជាពិសេស​លាក់​លុយ​តាម​ប្រទេស កោះ ដូចជា៖ កោះ British Virgin Islands,Bahamas,Aruba,St. Kitts &...

ភាគ​៣៖ សេដ្ឋី​ស្រុក​ខ្មែរ​ប្រមូល​ទ្រព្យ​ទៅ​លាក់​ទុក​នៅ​បរទេស និង​តាម​កោះ​ឯ​នាយ​សមុទ្រ​ដោយ​បើក​ក្រុមហ៊ុន​បំភ័ន្ត​ភ្នែក

តើ​មាន​សេដ្ឋី​ស្រុក​ខ្មែរ​ណា​ខ្លះ​ប្រមូល​ទ្រព្យ​ពី​ស្រុក​ខ្មែរ​ទៅ​លាក់​ទុក​នៅ​បរទេស តាម​កោះ​ឯ​នាយ​សមុទ្រ ដោយ​បើក​ក្រុមហ៊ុន​បំភ័ន្ត​ភ្នែក? នេះ​ជា​ភាគ​ទី​៣ នៃ​សេចក្តី​រាយការណ៍​ស្រង់​ពី​សំណុំ​ឯកសារ​ប៉ាណាម៉ា ឯកសារ​ឋានសួគ៌ និង​ឯកសារ​ការ​ទម្លាយ​ក្រៅ​ដែនដី។ តើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ធ្វើ​យ៉ាងណា​ដែរ​ចំពោះ​រឿង​នេះ? ព្រះសម្មាសម្ពុទ្ធ បរមគ្រូ ប្រដៅ​រំឭក​មនុស្ស​លោក​តាំងពី​ជាង ២៥០០​ឆ្នាំ​មុន​ថា «វត្ថុ​បី​យ៉ាង​លើ​លោក​នេះ គេ​មិន​អាច​លាក់បាំង​យូរ​បាន​នោះ គឺ​ព្រះអាទិត្យ ព្រះចន្ទ និង​សច្ចៈ គឺ​ធាតុ​ពិត សេចក្តី​ពិត រឿង​ពិត ឬ​ការណ៍​ពិត»។ សេដ្ឋី និង​សេដ្ឋិនី​ពី​ប្រទេស​កម្ពុជា​ក្តី ពី​ប្រទេស​ដទៃ​ក្តី ដែល​បញ្ចេញ​ទ្រព្យធន​ទៅ​ដាក់​តាម​ប្រទេស និង​កោះ​តូចៗ​នៅ​ក្នុង​សមុទ្រ​ការីប៊ីយែន...

ភាគ​២៖ សេចក្តី​រាយការណ៍​អំពី​សេដ្ឋី និង​សេដ្ឋិនី​ខ្មែរ​បើក​ក្រុមហ៊ុន​សម្បក​ទទេ​ឆ្លង​ទ្វីប

តើ​មាន​សេដ្ឋី​ស្រុក​ខ្មែរ​ណា​ខ្លះ​ប្រមូល​ទ្រព្យ​ពី​ស្រុក​ខ្មែរ​ទៅ​លាក់​ទុក​នៅ​បរទេស តាម​កោះ​ឯនាយ​សមុទ្រ ដោយ​បើក​ក្រុមហ៊ុន​បំភ័ន្ត​ភ្នែក? តទៅ​នេះ ជា​ភាគ​ទី​២ នៃ​សេចក្តី​រាយការណ៍​ស្រង់​ពី​សំណុំ​ឯកសារ​ប៉ាណាម៉ា។ ឯកសារ​ប៉ាណាម៉ា (Panama Papers) ដែល​ធ្លាយ​ចេញ​ជា​សាធារណៈ​ធ្លាក់​ក្នុង​ដៃ​ក្រុម​អ្នក​កាសែត​ស៊ើប​អង្កេត​អន្តរជាតិ (International Consortium of Investigative Journalists = ICIJ) នៅ​ឆ្នាំ​២០១៦ មាន​ចំនួន ១១​លាន ៥​សែន​ឯកសារ។ ឯកសារ​ទាំងនេះ​មាន​រឿង​ទាក់ទង​នឹង​ក្រុមហ៊ុន​សម្បក ឬ​ស្នូក​ទទេ​ឯ​នាយ​សមុទ្រ (offshore shell companies)...

ភាគ​១៖ តើ​មាន​សេដ្ឋី​ស្រុក​ខ្មែរ​ណាខ្លះ​ប្រមូល​ទ្រព្យ​ពី​ស្រុក​ខ្មែរ​ទៅ​លាក់​ទុក​នៅ​បរទេស?

តើ​មាន​សេដ្ឋី​ស្រុក​ខ្មែរ​ណាខ្លះ​ប្រមូល​ទ្រព្យ​ពី​ស្រុក​ខ្មែរ​ទៅ​លាក់​ទុក​នៅ​បរទេស តាម​កោះ​ឯ​នាយ​សមុទ្រ ដោយ​បើក​ក្រុមហ៊ុន​បំភ័ន្ត​ភ្នែក? យើង​បាន​រាយការណ៍​ជាច្រើន​រឿង​ច្រើន​លើក​មក​ហើយ​អំពី​របៀប ឬ​របប​គ្រប់គ្រង​ពុករលួយ ដែល​ធ្វើ​ឲ្យ​បាត់បង់​ថវិកា​ចំណូល​រដ្ឋ​ជា​ពន្ធដារ និង​បាត់បង់​ធនធាន​ធម្មជាតិ​ជា​ទ្រព្យសម្បត្តិ​រដ្ឋ។ នេះ​មិន​និយាយ​ត្រឹមតែ​នាហ្មឺន មន្ត្រី​រាជការ ឬ​រដ្ឋការ ទារ​សំណូក​បណ្ដាក់​គ្នា​ដូច​ខ្យង​ពី​តូច​ទៅ​ធំ​នោះ​ទេ គេ​រាប់​បញ្ចូល​ទាំង​ការ​លួច​បញ្ចេញ​ធនធាន​ពី​ចំណូល​ចំណេញ​ក្នុង​ក្រុមហ៊ុន​នានា ទៅ​លាក់​ឯ​ក្រៅ​ប្រទេស ដើម្បី​គេច​បង់​ពន្ធដារ​ច្រើន​នោះ​ផង​ដែរ ជា​អំពើ​ពុករលួយ​តាម​បែប​គៃ​បំបាត់។ អតីត​ឯកអគ្គរដ្ឋទូត ស.រ.អា ប្រចាំ​ប្រទេស​កម្ពុជា ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១១ អ្នកស្រី Carol Rodley បាន​បញ្ជាក់​ថា អំពើ​ពុករលួយ​គ្រប់​បែបយ៉ាង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ចំណូល​យ៉ាង​តិច ៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ក្នុង​ប្រព័ន្ធ​ពុករលួយ...

Latest news